ពីរ​នាក់​ជាប់​ខ្នោះ​រឿង​វាយតប់​គ្នា​លក់​ថ្នាំញៀន​ក្លែងក្លាយ​​ និង​ស្ត្រី​ម្នាក់​ខ្ចី​ម៉ូតូ​គេ​ទៅ​បញ្ចាំ​យកលុយ​លេងល្បែង​ចាញ់​អស់​

    ប៉ៃលិន ៖ នៅ​ខេត្ត​ប៉ៃលិន​មានរឿង​ហេតុ​កើតឡើង​២​ករណី​ផ្សេងគ្នា គឺ​ពួកក្មេងស្ទាវ​ឈ្មោះ​បាយ​តប់​គ្នា​ដោយសារ​ភាគី​ម្ខាង​យក​ថ្នាំញៀន​ក្លែងក្លាយ​ (​សាច់ជូរ​) ​មក​លក់​បោកប្រាស់​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​បាន​ទាំង​២​នាក់​ និង​មួយ​ករណី​ទៀត​មាន​ស្ត្រី​ម្នាក់​ខ្ចី​ម៉ូតូ​គេ​មួយ​ភ្លេ​ត​យកទៅ​បញ្ចាំ​យកលុយ​លេងល្បែង​ចាញ់​អស់​ក៏​ជាប់​ខ្នោះ​។​

    ទី​១-​មាន​ករណី​ក្មេង​ទំនើង​វាយតប់​គ្នា​នា​ថ្ងៃទី​១០ ​ខែមេសា ​ឆ្នាំ​២០១៧​ ក្នុង​រឿងហេតុ​ឈ្មោះ យីន ភេទ​ប្រុស បាន​ទៅ​ទិញ​ថ្នាំញៀន​ពី​ឈ្មោះ  អ៊ុំ វណ្ណា​ ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ ​នៅ​ភូមិ​រថក្រោះ​ឆេះ ​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន។ ​ពេល​ទិញ​បាន​គឺ​ឈ្មោះ ​អ៊ុំ វណ្ណា ​បានឱ្យ​​ម្សៅ​សាច់ជូ​ទៅ​ឈ្មោះ​ យីន ហើយ​ឈ្មោះ ​យីន ​ខឹង​ក៏​ហៅ​ឈ្មោះ ​ម៉ៅ កឹង​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ ទៅរក​រឿង ឈ្មោះ​វណ្ណា  ឈ្មោះ​កឹង​បាន​វាយតប់​ជាមួយ​ឈ្មោះ ​វណ្ណា មិនមាន​របួស​អ្វី​នោះទេ​។   

    ភ្លាមនោះ​សមត្ថកិច្ច​ក៏​ឃាត់​បាន​ពីរ​នាក់​ឯ​ឈ្មោះ យីន​ ក៏​រត់គេចខ្លួន​បាត់ទៅ​។ 

    ទី​២-​ស្ត្រី​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​រំលោភ​លើ​ទំនុកចិត្ត​នៅ​ថ្ងៃ​៦ ​ខែមីនា​ ឆ្នាំ​២០១៧ ​ម៉ោង​៧​ព្រឹក ឈ្មោះ​ ទូច​ សុខ​ឃឿន​ ភេទ​ស្រី​ អាយុ​៥០​ឆ្នាំ នៅ​ភូមិ​អូរ​ខ្ទីង​ សង្កាត់​​អូរ​តា​វ៉ៅ   ក្រុង​និង​ខេត្ត​ប៉ៃលិន បាន​ខ្ចី​ម៉ូតូ​ពី​ឈ្មោះ​ ហម​ វុទ្ធី​ ភេទ​ប្រុស ​ម៉ូតូ​នោះ​ម៉ាក​ស៊ុយ​ស្គី​សេរី​ឆ្នាំ​២០១៤ ​ហើយក៏​យកទៅដាក់​បញ្ចាំ​យកលុយ​ ១២.០០០​ បាត យកទៅ​លេងល្បែង​ក្នុងកា​ស៊ីណូ​ចាញ់​អស់ ហើយ​គេចខ្លួនបាត់។  

    លុះ​នៅ​ថ្ងៃ​១០ ​មេសា ​ឆ្នាំ​២០១៧​ ម៉ោង​៥​ល្ងាច​រកឃើញ ​និង​ឃាត់ខ្លួន ប្រគល់ឱ្យ​ប៉ូលិស​តែម្តង​៕​

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab