គាស់​បន្ទប់​ជួល​លួច​សម្ភារៈ​ម្ចាស់​តាម​ទាន់​ចាប់​ប្រគល់ឱ្យ​ប៉ូលិស​

    ភ្នំពេញ ៖ មាន​ករណី​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ​ក្នុង​បន្ទប់​ជួល​កើតឡើង​នា ថៃ្ង​ទី​១១ មេសា​ ២០១៧ វេលា​ម៉ោង ៤ ​នៅ​ចំណុច​ផ្ទះ លេខ​៧៩J ផ្លូវ​កាំ​កូ ក្រុម​៧ ស​ងា្ក​ត់​ទួល​សង្កែ ដោយ​ឃាត់​បាន​ជនសង្ស័យម្នាក់​កំពុង​ធ្វើ​សកម្មភាព​ឡើងទៅ​បន្ទប់​ជួល​ដោយ​ឆ្កឹះ​សោ​បន្ទប់ ​ត្រូវ​ជនរងគ្រោះ​ទាន់​បាន​ស្រែក​ឆោឡោ​។                

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ​ដា នី ភេទ​ប្រុស អាយុ​ ២៣​ ឆ្នាំ​ជនជាតិខ្មែរ មាន​ទីលំនៅ​មិន​ប្រាកដ មុខរបរ​គ្មាន​។   

    ចំណែក​ជនរងគ្រោះ​ឈ្មោះ ​ទូច​ សារឹម ភេទ​ប្រុស អាយុ ៥៨ ឆ្នាំ​ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន ផ្ទះកើតហេតុ​ខាងលើ មុខរបរ​មន្ត្រី​សាលា ខណ្ឌ​៧​មករា​។   

    នៅ​ចំពោះមុខ​ប៉ូលិស​បាន​កសាង​សំណុំរឿង​ប​ញ្ចូ​ន​តាម​នីតិវិធី​៕​

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab