adverise with khmeread Untitled 1

ចោរលួច​ម៉ូតូ​ត្រូវ​ពលរដ្ឋ​កាត់ទោស​កាន់កា​ត​អ្នកកាសែត​រស្មី​ព្រះវិហារ​

    កំពង់ស្ពឺ ៖ បុរស​ម្នាក់​កាន់​កាត​កាសែត​រស្មី​ព្រះវិហារ​ត្រូវបាន​ប្រជាពលរដ្ឋ​ព្រួត​វាយ​នឹង​ដំបង​និង​កាប់​រហូតដល់​ស្លាប់​បន្ទា​ប់​ពី​សង្ស័យថា​បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​មួយគ្រឿង​របស់​អ្នកស្រុក ហើយ​បក្ខពួក​ម្នាក់ទៀតរ​ត់បា​ត់​។​

     ហេតុការណ៍​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​យប់​ថ្ងៃទី​៣១​មករា​ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​វាល ឃុំ​ព្រៃ​ស្បូវ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។​

     ប្រភព​ជំហាន​ដំបូង​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ​ម៉េង ឈឿន ភេទ​ប្រុស​មាន​ស្រុកកំណើត​នៅ​ខេត្តកំពត កាន់​កាត​កាសែត​រស្មី​ព្រះវិហារ​។​

    ប្រភព​បន្តថា អ្នកស្រុក​បាន​ព្រួត​វាយ​នឹង​ដំបង​និង​កាប់សម្លាប់​ជនសង្ស័យ​ម្នាក់ រហូត​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង ខណៈ​ជនសង្ស័យ​ម្នាក់ទៀត​បាន​បើក​ម៉ូតូ​គេចខ្លួន​ទាន់ ក្រោយពី​ពួកគេ​ទាំង​២​នាក់ បាន​ចូលទៅ​លួច​ម៉ូតូ របស់​ប្រជាពលរដ្ឋ​ដល់​ក្នុងផ្ទះ នៅវេលា​ម៉ោង​ប្រមាណ​ជាង​៩​យប់​ថ្ងៃទី​៣១ មករា ឆ្នាំ ២០១៦​នេះ​៕​

adverise with khmeread

មតិយោបល់