ឃាត់​យុវជន​ ១១ ​នាក់​ពួន​សម្ងំ​ប្រើ​ថ្នាំញៀន​នៅផ្ទះ​សំណាក់​​ ហូ​លី​ដេ​សែន​សុខ​

    ភ្នំពេញ ៖ បន្ទប់​ចំនួន ​៣ នៅផ្ទះ​សំណាក់​ ហូ​លី​ដេ​សែន​សុខ​ ត្រូវបាន​កម្លាំង​ប៉ូលិស​ធ្វើការ​ឆែកឆេរ ហើយ​ឃាត់ខ្លួន​យុវជន​ចំនួន ​១២ ​នាក់ ក្នុងនោះ​មាន​ស្រី​ម្នាក់ ព្រមទាំង​ដកហូត​បាន​ឧបករណ៍​សម្រាប់​ប្រើប្រាស់​មួយចំនួន កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​១០ ខែមេសា ឆ្នាំ២០១៧​។​

    លោក​វរៈសេនីយ៍ឯក ម៉ក់ ហុង អធិការ​ប៉ូលិស​ខណ្ឌ​សែន​សុខ​បានឱ្យដឹងថា ដើម្បី​ធានា​នូវ​សុ​វត្តិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ប៉ូលិស​ខណ្ឌ​សែន​សុខ​បាន​ចុះ​ធ្វើ​រដ្ឋបាល​នៅផ្ទះ​សំណាក់​ខាងលើ ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​កំពុងតែ​ប្រមូលផ្តុំ​គ្នា​ប្រើប្រាស់​គ្រឿងញៀន។​

    ជនសង្ស័យ​ទាំង ​១២ ​នាក់​ត្រូវបាន​សមត្ថកិច្ច​នាំខ្លួន​ទៅកាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ដើម្បី​សាកសួរ និង​ពិនិត្យ​ទឹកនោម៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab