ស្រីៗ​ពាក់​តែ​អាវ​ត្រ​នា​ប់​នៅ​ថ្ងៃបុណ្យ​សង្ក្រាន្ត​នៅ​ថៃ ប្រឈម​ផាកពិន័យ ៥.០០០ បាត​

​    ​យោងតាម​វេ​ប​សាយ​ភាសា​ថៃ Daily News បានឱ្យដឹងថា ប៉ូលិស​ក្រុង​បាងកក​នឹង​ចាត់ការ​លើ​ស្ត្រី​ពាក់​បញ្ចេញ​អាវ​ត្រ​នា​ប់​ក្នុង​បុណ្យចូលឆ្នាំថ្មី​ឆ្នាំនេះ ដោយ​ពួកគេ​ត្រូវបាន​ប្រាប់​នូវ​លក្ខខណ្ឌ​ដ៏​ច្បាស់លាស់​ដោយ​ប៉ូលិស​ថា ការបង្ហាញ​គល់​សុដន់​នឹងរង​ការផាកពិន័យ ៥.០០០ បាត (១៤៥ ដុល្លារ​អាមេរិក​) ព្រោះនេះ​ជា​ផ្នែក​នៃ​ច្បាប់​ក្នុង​មាត្រា​ទី ៣៨៨​។​

​    ​ដោយនិយាយ​នៅ​ទី​ស្នាក់​កណ្ដាល​ប៉ូលិស​ក្រុង​កាលពី​ម្សិលមិញ (១០ មេសា​) លោក Sompong Chingdual ក៏បាន​ព្រមាន​នារីៗ​ដែល​ដើរលេង​កម្សាន្ត​ថា ឥរិយាបថ​អាសគ្រាម​អាច​នាំឱ្យមាន​បទឧក្រិដ្ឋ​។ លោក​បាន​និយាយថា "​កុំ​បង្ហាញ​ឥរិយាបថ​ឬ​រាំ​បែប​ស្រើបស្រាល​ព្រោះ​វា​អាច​នាំឱ្យមាន​បទល្មើស​ផ្លូវភេទ​"​។​

​    ​លោក​ក៏បាន​អង្វរ​អ្នកចូលរួម​លេង​បាញ់​ទឹក​ឱ្យ​ស្លៀកពាក់​ឱ្យបាន​សមរម្យ​ផងដែរ ស្របពេល​លោក​បាន​សង្កត់ធ្ងន់ថា កាំភ្លើង​បាញ់​ទឹក​មាន​ថាមពល​ខ្លាំង​នឹងមិន​ត្រូវ​ប្រើប្រាស់ ហើយ​អ្នក​ដែល​ប្រើ​នឹងត្រូវ​ចាប់ខ្លួន ខណៈ​ការលេង​ប៉ាត​ម្សៅ​ត្រូវ​ហាមឃាត់​ទាំងស្រុង​នៅ​ផ្លូវ​ទេសចរណ៍ Khao San Road​។​

​    ​នៅ​កន្លែង​ផ្សេងទៀត​ប្រសិនបើ​មានការ​លេង​ប៉ាត​ម្សៅ មិនត្រូវ​លេង​បែប​ផ្លូវភេទ​ឡើយ ហើយ​ប្រសិនបើ​បុរស​ប្រើ​ឱកាស​នេះ​ដើម្បី​គេង​ចំណេញ​លើ​ស្ត្រី ពួកគេ​នឹងត្រូវ​ចោទប្រកាន់​៕

ប្រភព៖ បរទេស

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab