បុរស​ជា​ឪពុក​តិ​រិ​ច្ឆា​ន​ម្នាក់​រំលោភ​កូន​ឯង​ ២ ​ឆ្នាំ​ច្រើនលើកច្រើនសា​ទើប​បែកការណ៍ ​

    ព្រៃវែង ៖ បុរស​ជា​ឪពុក​តិ​រិ​ច្ឆា​ន​ម្នាក់ ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៧ បាន​ប្រព្រឹត្ត​អំពើ​ដែល​សង្គម​ស្អប់ខ្ពើម ដោយបាន​ចាប់រំលោភ​កូន​ឯង​រយៈពេល​ពីរ​ឆ្នាំ ទើប​បែកកា​រណ៍​ពោលគឺ ​បាន​ចាប់រំលោភ​កូន​ខ្លួនឯង​តាំងពី​នាង​នៅ​អាយុ​ ១៧​ ឆ្នាំ រហូតមក​នាង​មាន​អា​យុ ១៩​ ឆ្នាំ បានធ្វើ​ឱ្យ​ម្តាយ​នាង​មានការ​ឈឺចាប់​ក្តៅ​ស្ទើរ​បែក​ដើមទ្រូង ក៏​សម្រេចចិត្ត​ប្តឹង​ស​ម​ត្ថកិច្ច​ចាប់ខ្លួន​។​

    សមត្ថកិច្ច​បានទទួល​បណ្តឹង​ពី​ឈ្មោះ ឯម  អ៊ាន ភេទ​ស្រី ​អាយុ​៤០​ឆ្នាំ ត្រូវជា​ម្តាយបង្កើត​រប​ស់​ជនរ​ង​គ្រោះ​ឈ្មោះ ម​.​អ​ ភេទ​ស្រី អាយុ​១៩​ឆ្នាំ ​នៅ​ភូមិ​ព្រៃធំ ​ឃុំ​ស្មោង​ត្បូង ស្រុក​កំចាយមារ  ដោ​យបាន​សុំ​ប្តឹង​ពី​ឈ្មោះ ម៉ៅ នី អាយុ​៣៦​ឆ្នាំ ត្រូវជា​ប្តី បាន​ចាប់​កូនស្រី​ខ្លួន​រំលោភ​សេពស​ន្ថ​វៈ​ចាប់តាំងពី​ឆ្នាំ​២០១៥​ ជាច្រើនលើក​រហូតដល់​ថ្ងៃទី​៧  ខែមេសា  ឆ្នាំ​២០១៧។ ​លើកចុងក្រោយ​នៅ​ប្រទេស​ថៃ ហើយ​ពេលធ្វើ​សកម្មភាព​ម្តងៗ​តែងតែ​គំរាម​មក​កូន​កុំឱ្យ​និយាយប្រាប់​ម្តាយ។ ​លើក​នេះ​នឹង​ប្រឈម​ចំពោះមុខ​ច្បាប់​ធ្ងន់ធ្ងរ​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab