ផឹក​ស្រវឹង​ចាក់​​ប្អូនថ្លៃមួយ​កាំបិត​ធ្លាយ​ឆ្អឹងជំនី​ដេកពេទ្យ​...​ជនបង្ក​ជាប់​ខ្នោះ​

    ត្បូងឃ្មុំ ៖ មាន​ករណី​ប្រើ​អំពើហិង្សា​ដោយ​ចេតនា នៅ​ចំណុច​ភូមិ​ជី​កែ សង្កាត់​​វិហា​លួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី​១០ មេសា ២០១៧ វេលា​ម៉ោង​១​ ​និង​១០​នាទី​រសៀល​បណ្តាលឱ្យរ​បួស​ម្នាក់ ហើយ​ជនបង្ក​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​។​

    ប៉ូលិស​និយាយថា អំពើហិង្សា​នេះ​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ស៊ុយ សិ​ដ្ឋ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជី​កែ សង្កាត់​វិហា​លួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ បាន​ផឹកស្រា​ស្រវឹង​ទៅរក​រឿង​វាយ និង​ចាក់​មួយ​កាំបិត​ទៅលើ​ឈ្មោះ សួន សូរ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ (​ត្រូវជា​ប្អូនថ្លៃ​)​ បណ្ដាលឱ្យ​របួស​ឆ្អឹង​ចំនី​។​

     ករណីនេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​រួចហើយ​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab