យក​ដាវ​សាំ​ម៉ូ​រ៉ៃ​តាម​ខ្លួន​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ

    ភ្នំពេញ ៖ មាន​ករណី​កាន់កាប់​អាវុធ​គ្មាន​ការអនុញ្ញាត​ដោយ​ដាក់ ដាវ​សា​រ៉ៃ​តាម​ខ្លួន​ត្រូវ​ប៉ូ​លិ​ស​ចាប់ខ្លួន​នា​ថ្ងៃទី១១ ​មេសា ​២០១៧ វេលា​ម៉ោង​១២ និង​៣០​នាទី​អធ្រាត្រ​នៅ​ចំណុច តាម​ផ្លូ​វលំ ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។  

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ សុខ សុវណ្ណ​បញ្ញា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ប្រា​កដ ស្នាក់​នៅផ្ទះ​លេខ​១៩៨ ផ្លូវ​បេតុង ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។ ​សម្ភារៈ​ដកហូត​ដាវ​សា​ម៉ូ​រៃ​កែច្នៃ​ចំនួន​០១​ដើម។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ កម្លាំង​ល្បាត​ប៉ុស្តិ៍​ទឹកថ្លា បានធ្វើការ​ល្បាត​ដល់​ចំណុច​ខា​ងលើ​ឃើញ ជន សង្ស័យ​ចំនួន​ម្នាក់ ដើរ​តាមផ្លូវ​ដៃ​មាន​កាន់​ដាវ​សាំម៉ូ​រ៉ៃ ដោយមាន​ការសង្ស័យ​ក​ម្លាំ​ង​ល្បាត ក៏បានឃាត់​ជនសង្ស័យ​ធ្វើកា​ត្រួតពិនិត្យ​រកឃើញ​វត្ថុតាង​ខាងលើ និង​បាន​នាំខ្លួន​ជនសង្ស័យ​យកមក​ធ្វើការ​សាក សួរ​នៅ​អធិកា​ដ្ឋា​ន​តែម្តង​។ 

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​នីតិ​វិធី​៕​

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab