រថយន្ត​ទេសចរណ៍ ​VIP របស់​ក្រុមហ៊ុន​កា​ពី​តូ​ល ព្រលះ​រថយន្ត ​២ ​គ្រឿង​របួស​ ១១ ​នាក់​

    បាត់ដំបង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង​រថ​យន្ត​ទេសចរណ៍​ VIP របស់​ក្រុមហ៊ុន​កា​ពី​តូ​ល បាន​បើក​វ៉ា​ក្នុង​ល្បឿន​លឿន​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​បែន​ដឹក​ដី​មួយគ្រឿង​ពេញទំហឹង ត្រូវ​រថយន្ត​កាមរី​បា​ឡែ​ន បើក​មកពី​ក្រោយ​ចាប់​ហ្វ្រាំង​មិនទាន់ ជ្រុល​ទៅបុក​បន្តកន្ទុយ ខ្ទេច​ក្បាល​ខាងមុខ​ទាំងស្រុង បណ្តាលឱ្យ​អ្នករួមដំណើរ​នៅលើ​រថយន្ត​ទេសចរណ៍​ចំនួន​១១​នាក់ រងរបួស​ធ្ងន់ ​និង​ស្រាល​។​

    គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១០ ​និង​២០​នាទី ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៧ ស្ថិតនៅ​ចំណុច តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ក្រុម​៧ ភូមិ​ព្រៃតូច ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។​

    ប៉ូលិស​បានឱ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បណ្តាលមកពី​ខាង​រថយន្ត​ទេសចរណ៍ VIP របស់​ក្រុមហ៊ុន​កា​ពី​តូ​ល បើក​ក្នុង​ល្បឿន​លឿន​ឡើង​ជែង​ជាមួយ​រថយន្ត​បែន ស្របពេល​មាន​ឧបសគ្គ​នៅខាងមុខ ក៏​កាច់​ចង្កូតរថយន្ត​ងាក​មក​បុក​រថយន្ត​បែន​ដឹក​ដី។​

    ចំណែក​រថយន្ត​តូយ៉ូតា ​(​កាមរី​បា​ឡែ​ន) ​បើក​ពីក្រោយ​ក្នុង​ល្បឿន​លឿន​គ្មាន​ការប្រុងប្រយ័ត្ន ក៏​បន្តទៅ​បើក​បុក​នឹង​រថយន្ត​ VIP របស់​ក្រុមហ៊ុន​កា​ពី​តូ​ល​តែម្តង​។ 

    គ្រោះថ្នាក់​នេះ​បណ្តាលឱ្យ​មនុស្ស​ចំនួន ១១​ នាក់ ក្នុងនោះ​មាន​ស្រី​៤​នាក់ រងរបួស​ធ្ងន់​ និង​ស្រាល ដោយមាន​មនុស្ស​ចំនួន​៤​នាក់ រងរបួស​ធ្ងន់ (​ស្រី​២​នាក់​) ត្រូវ​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ហៅ​រថយន្ត​សាមុយ ដឹក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​។​

    ចំណែក​ធ​ម្យោ​បាយ​ធ្វើដំណើរ​ទាំង​៣​គ្រឿង ត្រូវបាន​សមត្ថកិច្ច​នាំ​យកទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ចាត់ចែង​តាម​នីតិវិធី​ច្បាប់​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab