adverise with khmeread 0

នេះ​គឺជា​រឿង​ដែល​នឹង​កើតឡើង​នៅពេល​ដាក់​ខ្ទឹមស​ក្នុង​ត្រចៀក​មួយ​យប់​

    ​នៅពេលណា​ដែល​អ្នក​ឈឺក្បាល​ខ្លាំង​គួរឱ្យ​រំខាន ខ្ទឹមស​អាចជួយ​អ្នក​បាន​ក្នុង​បញ្ហា​នេះ​។ គ្រាន់តែ​បន្តក់​ប្រេង​ខ្ទឹមស​លើ​ដុំ​សំឡី ឬ យក​ខ្ទឹមស​បកសំបក​រួច​មួយ​ក្លែប​ដាក់​ក្នុង​មាត់​ត្រចៀក ជាការ​ស្រេច​។

​    ​នៅពេល​អ្នកមាន​អារម្មណ៍​ក្តៅ​ពេញ​ត្រចៀក ការរំខាន​និង​ការឈឺ​ត្រចៀក​នឹង​ចាប់ផ្តើម​បាត់​ទៅវិញ​។ ទុក​ដុំ​សំឡី ឬ​ក្លែប​ខ្ទឹម​ក្នុង​ត្រចៀក​រយៈពេល​យ៉ាងតិច ៣០ ទៅ ៣៥ នាទី ឬ​យូរ​ជាង​នេះ​ក៏បាន ហើយ​ប្រសិនបើ​អ្នក​ចង់ អ្នក​អាច​ទុក​វា​ចោល​មួយ​យប់​បាន​ផងដែរ​។

​    ​ខ្ទឹម​សមាន​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល​ការឆ្លង​មេរោគ​នៅ​ត្រចៀក ដោយសារតែ​គុណសម្បត្តិ​ប្រឆាំង​បាក់តេរី និង​ប្រឆាំង​វីរុស​របស់​វា​។ ខ្ទឹមស​នឹង​សម្លាប់​បាក់តេរី និង​មេរោគ​ក្នុង​ត្រចៀក ដែល​បង្កឱ្យមាន​ការឈឺ​ផ្សា​។ ក្រៅពីនេះ គុណសម្បត្តិ​សម្លាប់​មេរោគ​របស់​ខ្ទឹម​សនឹង​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​មេរោគ​ផ្សេងៗ​បន្ថែមទៀត​យ៉ាងច្រើន​។ ខ្ទឹមស​ក៏មាន​គុណសម្បត្តិ​ប្រឆាំង​ការ​ហើម​ផងដែរ ហើយ​អាចមាន​ប្រសិទ្ធភាព​ក្នុងការ​កាត់បន្ថយ​ការ​ហើម និង​ការឈឺ​ខ្ទោ​កៗ​ក្នុង​ត្រចៀក​។​

​    ​ចុងក្រោយ ការទទួល​ទាន​ខ្ទឹម​សនឹង​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​ថែម​ទៀតផង ដោយសារតែ​វា​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ដូចជា វីតាមីន C និង​វីតាមីន B6, ជាតិ​ហ្វា​យ​បឺ​, ជាតិ​ប៉ូ​តា​ស្យ៉ូ​ម និង​ជាតិ​កាល់ស្យូម​។ ក្រៅពីនេះ​ខ្ទឹមស​ក៏​ត្រូវបានគេទទួលស្គាល់​ថា​អាចជួយ​កាត់បន្ថយ​រោគសញ្ញា​ធ្ងន់ធ្ងរ​ពាក់ព័ន្ធ​នឹង​ជំងឺ​គ្រុនក្តៅ និង​ផ្តាសាយ​ផងដែរ​៕

adverise with khmeread
ប្រភព៖ វ៉ា​យ​ដុន​យូ​ត្រាយ​ឌី​ស​

អ្នកនឹងចូលចិត្ត

មតិយោបល់