​ចិន​ចាប់​ផ្តើមធ្វើ​សកម្មភាព​! កប៉ាល់​ដឹក​ធ្យូងថ្ម​កូរ៉េខាងជើង​ដឹក​ដល់​ចិន​ហើយ ត្រូវ​ចិន​ប្រាប់​ឱ្យ​ដឹក​ទៅ​ស្រុក​វិញ​

​    ​យោងតាម​ស្ថិតិ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​ប​ង្ហា​ញ​ឱ្យ​បង្ហាញ​ឃើញថា ហ្វូង​កប៉ាល់​កូរ៉េខាងជើង​កំពុងធ្វើដំណើរ​ទៅ​កំពង់ផែ Nampo វិញ ដែល​កប៉ាល់​នីមួយៗ​សុទ្ធតែ​ផ្ទុកទំនិញ​ពេញៗ បន្ទាប់ពី​ប្រទេស​ចិន​បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​របស់ខ្លួន​ប​ញ្ជូ​ន​ធ្យូងថ្ម​ទៅ​កូរ៉េខាងជើង​វិញ​។​

​    ​បន្ទាប់ពី​ការធ្វើ​តេស្ត​មី​ស៊ី​ល​ជាច្រើនលើក​ដែល​បានធ្វើឱ្យ​សហគមន៍​អន្តរជាតិ​រិះគន់ ចិន​បាន​ហាមឃាត់​រាល់​ការ​នាំចូល​ធ្យូងថ្ម​របស់​កូរ៉េខាងជើង​នៅ​ថ្ងៃទី ២៦ ខែកុម្ភៈ ដោយ​កាត់ផ្ដាច់​ផលិតផល​នាំចេញ​ដ៏​សំខាន់​របស់​ប្រទេស​នេះ​។​

​    ​ប្រភព​ជួញដូរ​ចំនួន​បី​ដែល​ដឹង​ផ្ទាល់​ពីបទ​បញ្ជា​បាន​និយាយថា ដើម្បី​ទប់ស្កាត់​ចរាចរណ៍​ធ្យូងថ្ម​រវាង​ប្រទេស​ទាំងពីរ នាយកដ្ឋាន​គយ​ចិន​បានដាក់​ចេញ​នូវ​បទបញ្ជា​ផ្លូវការ​នៅ​ថ្ងៃទី ០៧ ខែមេសា ដោយ​ប្រាប់​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ឱ្យ​បង្វិលទំនិញ​ធ្យូងថ្ម​ឱ្យ​កូរ៉េខាងជើង​វិញ​។​

​    ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​គឺ​លោក ដូ​ណា​ល់​ត្រាំ និង​ប្រធានាធិបតី​ចិន​គឺ​លោក ស៊ី​ជីន​ពីង បាន​ពិភាក្សា​ពី​ប្រទេស​កូរ៉េខាងជើង​នៅ​រមនីយដ្ឋាន Mar-a-Lago កាលពី​ថ្ងៃទី ០៧ ខែមេសា​។​

​    ​ស្ថិតិ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​នៅ​លើ Thomson Reuters Eikon ដែលជា​បណ្ដាញ​ព័ត៌មាន​ហិរញ្ញវត្ថុ​និង​វិភាគ បានបង្ហាញ​ពី​កប៉ាល់​ដឹកទំនិញ​មួយចំនួន​កំពុង​ឆ្ពោះទៅ​កំពង់ផែ Nampo ដ៏​សំខាន់​ភាគ​ខាងលិច​ប្រទេស​កូរ៉េខាងជើង ដែល​កប៉ាល់​សឹង​ទាំងអស់​ដឹកទំនិញ​ពី​ចិន​មកវិញ​។​

​    ​អាជ្ញាធរ​ចិន​មិនបាន​ឆ្លើយតប​ទៅនឹង​សំណើ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​ចំពោះ​បទ​អត្ថាធិប្បាយ​ផ្លូវការ​ទាក់ទិន​នឹង​រឿងនេះ​ឡើយ​៕

ប្រភព៖ បរទេស

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab