ដូណាល់ ត្រាំ ហាក់អស់ការអត់ទ្រាំ ចេញមកសរសេរលើ Twitter ថា "បើចិនមិនអាចជួយបានទេ អាមេរិកនឹងដោះស្រាយបញ្ហាកូរ៉េខាងជើង" ដោយគ្មានពួកគេ

    ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ លោក​ប្រធានាធិបតី ដូ​ណា​ល់​ត្រាំ បាន​សរសេរ​សារ​មួយ​លើ​បណ្ដាញ​សង្គម Twitter ដោយ​និយាយថា សហរដ្ឋអាមេរិក​នឹង "​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​" តែម្នាក់ឯង​ប្រសិនបើ​ចិន​មិន​ព្រម​ជួយ​។ នេះ​បើតាម​ប្រភព CNN កាលពី​ថ្ងៃ​អង្គារ​។​

​    ​លោក​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា "​កូរ៉េខាងជើង​កំពុង​ស្វែងរក​បញ្ហា​។ ប្រសិនបើ​ចិន​សម្រេច​ថា​ជួយ នោះ​វា​នឹង​ល្អប្រសើរ​។ ប៉ុន្តែ​ប្រសិនបើ​មិន​ជួយ យើង​នឹង​ដោះស្រាយ​បញ្ហា​ដោយ​គ្មាន​ពួកគេ​! U.S.A"​។​

​    ​លោក​ក៏បាន​សរសេរ​បែបនេះ​ទៀតថា "​ខ្ញុំ​បាន​ពន្យល់​ទៅកាន់​ប្រធានាធិបតី​ចិន​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​នឹង​ល្អប្រសើរ​សម្រាប់​ពួកគេ​ប្រសិនបើ​ពួកគេ​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​"៕

ប្រភព៖CNN

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab