adverise with khmeread Untitled 1

ឃាត់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​រំលោភ​លើ​សេចក្តីទុកចិត្ត​

     ប៉ៃលិន ៖ បុរស​ម្នាក់​ជា​អ្នកលក់​កសិផល​កសិក​ម្ម​ត្រូវបាន​ប៉ូលិស​ខេត្ត​ប៉ៃលិន​ចាប់ខ្លួន​តាម​ដីកា កាលពី​ថ្ងៃទី​៣១​មករា​ឆ្នាំ​២០១៦​បន្ទាប់ពី​តុលាការ​ចេញ​ដីកា​បន្ទាប់​ឲ្យ​ចូលខ្លួន​២​លើក​ហើយ​មិន​ព្រម​បង្ហាញខ្លួន​ពីបទ​រំលោភ​លើ​សេចក្តីទុកចិត្ត​។​

     ប៉ូលិស​និយាយថា ប៉ូលិស​ជំនាញ​បាន​អនុវត្តតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន របស់លោក​ព្រះរាជអាជ្ញា លោក​ជុំ សែន​សុទ្ធា​ចុះ​ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០១៦ លេខ​ដីការ​១៦ ពស ២០១៦ ករណី​រំលោភ​លើ​ទំនុកចិត្ត ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ផល សុភាព ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ​ទិញ​លក់ក​សិ​ផល​រស់នៅ​ភូមិ ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

   ក្នុងករណី​ខាងលើ​សមត្ថកិច្ច​កសាង​សំនុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់