ព្រឹកឡើង តើលោកអ្នកធ្លាប់សួរខ្លួនឯងសំណួរមួយណា រវាង "បន្តដេកយល់សុបិន" និង "ក្រោកពីដេកដើម្បីតាមចាប់ក្តីសុបិន"?

    ​ជឿជាក់​លើ​សុបិន​ខ្លួនឯង​។ សុបិន​ទាំងនោះ​បានផ្ដល់​អ្នក​នូវ​ហេតុផល​មួយ​។ ហើយ​កុំឱ្យ​គំនិត​អវិជ្ជមាន​តូច​មួយ​រំខាន​អ្នក ថា​សុបិន​នោះ​ធំ​ពេក​មិនអាច​សម្រេច​បានឡើយ​ស​ម្រា​ប់​អ្នក​។​

​    ​ការសង្ស័យ​សម្លាប់​សុបិន​ច្រើនជាង​បរាជ័យ​សម្លាប់​សុបិន​ទៅទៀត​។ គ្មានទេ​ពាក្យ​ថា អាយុ​ចាស់​ពេក​មិនអាច​កំណត់​គោលដៅ​ថ្មី​បាន​។​

​    ​ជីវិត​ពេលខ្លះ​គឺ​ប្រថុយ​គ្រប់យ៉ាង​ដើម្បី​ក្ដី​សុបិន​ដែល​មិនមាន​នរណាម្នាក់​អាច​មើលឃើញ​ក្រៅពី​អ្នក​។ ហើយ​កុំ​ខ្លាច​បរាជ័យ អ្វីដែល​គួរឱ្យខ្លាច​គឺ​ការ​មិនបាន​សាកល្បង​។​

​    ​កុំ​បន្ទាប​ក្តី​សុបិន​ដើម្បី​យក​លេស​ឱ្យ​សម​នឹង​ស្ថានភាព​ជាក់ស្តែង​របស់​អ្នក​។ ត្រូវ​បង្កើន​ជំនឿ​ចិត្ត​ដើម្បី​សម្រេច​ជោគវាសនា​របស់​យើង​។​រាល់​ព្រឹក​ព្រលឹម​មាន​ជម្រើស​ពីរ​សម្រាប់​អ្នក ថា​តើ​អ្នក​បន្ត​ដេក​ជាមួយនឹង​សុបិន​របស់​អ្នក ឬ​ក្រោយ​ឡើង​ដើម្បី​ចាប់យក​ក្ដី​សុបិន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...