មាន​ជំងឺ​វិបល្លាស​យូរ​ឆ្នាំ​...​ចុងក្រោយ​ចងក​សម្លាប់ខ្លួន​

    កណ្តាល ៖ មាន​ករណី​បុរស​ម្នាក់​ធ្វើអត្តឃាត​ចងក​នា​ថ្ងៃទី​១១​ មេសា ​២០១៧ វេលា ម៉ោង៤​ និង​៣០​នាទី នៅ​ចំណុច លើ​ផ្ទះ​របស់​ឈ្មោះ ផាង ផន ភេទ ស្រី​អាយុ​៦៨​ឆ្នាំ ត្រូវជា​ជីដូន​ប​ង្កើ​ត​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​ខ្ពប ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ រុន ផាត ភេទ​ប្រុស អាយុ៣០​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្មាន (​ជា​មនុស្ស​វិកល​ច​រិ​ក​) ​មាន​ទីលំនៅៗ​ភូមិ ខ្ពប ឃុំ សំពៅ​ពូន  ស្រុកកោះធំ ខេត្ត កណ្តាល។​

    តាម​ការ​ឆ្លើយ​បំភ្លឺ របស់​ឈ្មោះ ផាង ផន ត្រូវជា​ជីដូន​ប​ង្កើ​តរបស់​ជនរងគ្រោះ​បាន​ឱ្យដឹងថា​៖ កន្លងមក​ជនរងគ្រោះ ជា​មនុស្ស​វិកល​ច​រិ​ក តែងតែ​ដើ​រ​បង្ក​រករឿង​អ្នកជិតខាង និង​រក​ដុត​ផ្ទះ​ខ្លួនឯង​ទៀតផង ​ហើ​យ​ឪពុក ម្តាយ និង​ជីដូន បាន​នាំយកទៅ មន្ទីរពេទ្យ​ភ្នំពេញ ដើម្បី​ព្យាបាល​តែ​ព្យាបាល​មិនជា រហូតដល់​សព្វថ្ងៃ​។ 

    លុះ​នៅ​ថ្ងៃទី​១១​ មេសា ​២០១៧ វេលា​ម៉ោង​៣​រសៀល​គាត់​ជីដូន​បានដាក់​អារ​ហារ ឱ្យចៅ​ហូប រួច​គាត់​ក៏ បាន​ចេញពីផ្ទះ​ទៅ​ទិញ​ម្ហូប ក្រោយមក​ប្រមាណ​១​ម៉ោង​គាត់​ក៏​ត្រឡប់មកវិញ​ឡើ​ង​លើ​ផ្ទះ​ក៏​ឃើ​ញ​ចៅ​របស់គាត់​ធ្វើអត្តឃាត​ចងក​ដោយ​ខ្សែ​នីឡុង​ជ័រ​ពណ៌​ខ្មៅ​ទំហំ​៤​លី នឹង​ផ្ទោង​ផ្ទះ​ស្លាប់បាត់​ហើ​យ រួច​បាន​ហៅ​កូន​ជា​ឪពុក​ជនរងគ្រោះ ​និង​បងប្អូន​ជិតខាង​មក​ដើម្បី កាត់​ខ្សែ​ដាក់​សាកសព​ចុះ រួច​រាយការណ៍​ជូន​អាជ្ញាធរ មាន​សមត្ថកិច្ច។​

    ក្រោយពី​បានទទួល​ព័ត៌មាន ផ្នែក​ជំនាញ នៃ​អធិការ​រដ្ឋា​ន​ស្រុក​កោះធំ ចុះទៅ​ដល់​​កន្លែងកើតហេតុ បង្កើត​គណៈកម្មការ​មាន​អាជ្ញាធរ​មូលដ្ឋាន ប៉ុស្តិ៍នគរបាល​រដ្ឋបាល គ្រូពេទ្យ ផ្នែក​ជំនាញ ក្រុមគ្រួសារ​សព ដើម្បី​ធ្វើការ​ពិនិត្យ​សព​ជនរងគ្រោះ ឃើញថា​៖ ជនរងគ្រោះ មាន​ស្លាកស្នាម លើ​គ្រាប់ពោន​ក ផ្នែក​ក្រោម​ទងត្រចៀក​ខាងស្តាំ ដល់ ក្រោម​ទងត្រចៀក​ខាងឆ្វេង លិច ខ្សែ​នីឡុង ស្នាម​ជាំខ្មៅ  ក្រៅពីនេះ ពុំមាន​ស្លាកស្នាម​អ្វី​គួរឱ្យ​យ​កត់សម្គាល់ ពាក់ព័ន្ធ​ករណី​អ្វី​ផ្សេង​ទ្បើ​យ គឺ​ពិតជា​ធ្វើ​អត្តឃាត ចងក ប្រាកដ​មែន។​

    សមត្ថកិច្ច​បានប្រគល់​សាកសព ជូន​ក្រុមគ្រួសារ​ជនរងគ្រោះ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab