adverise with khmeread 0

អ្នកវិទ្យាសាស្ត្រ​និយាយថា ពុកមាត់​ជួយ​ឱ្យ​មនុស្ស​ប្រុស​មើលទៅ​ក្មេង សង្ហា និង​សុខ​ភាពល្អ

​    ​អ្នក​ទុក​ពុកមាត់​លែង​ចាត់ទុកថា​ជា​មនុស្ស​ភ្លាវ ឬ​ជនអនាថា​ទៀតហើយ​។ ក្រៅពី​សង្ហា​ស្ទើរ​ស្លាប់​និង​អស្ចារ្យ​ក្រៃលែង ពុកមាត់​នៅ​អាចជួយ​ដល់​សុខភាព​របស់​អ្នក​ថែម​ទៀតផង​។ ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា បុរស​ដែលមាន​ពុកមាត់​និង​ពុកចង្កា​ពិតជា​រីករាយ​នឹង​អត្ថប្រយោជន៍​ជាច្រើន​ក្នុងនោះ​រួមទាំង​ការទទួលបាន​ភាពស្រស់​សង្ហា​ភ្លាមៗ​ផងដែរ​។

​    ​ការសិក្សា​មួយ​ពី​សាកលវិទ្យាល័យ University of Southern Queensland ចេញផ្សាយ​ក្នុង​ព្រឹត្តិប័ត្រ​ព័ត៌មាន Radiation Protection Dosimetry បាន​រកឃើញថា ពុកមាត់​ជួយ​ទប់ស្កាត់​ពន្លឺ​កាំរស្មី​យូ​វី​បាន ៩០ ទៅ ៩៥ ភាគរយ ហេតុនេះហើយ​បានជា​វា​អាចជួយ​ពន្យឺតដំណើរ​ភាព​ចាស់​របស់​ស្បែ​កមុខ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ស្បែក​។

​    ​លំអងធូលី​មិនអាច​ចូល​រន្ធ​ញើស​បាន​ងាយៗ​នោះទេ​ដោយសារតែ​រោម​ពុកមាត់​របស់​អ្នក​ជួយ​ការពារ​។ លើសពីនេះ​ទៀត ពុកមាត់​អាចជួយ​រក្សា​សំណើម​ស្បែ​កមុខ និង​ការពារ​ប្រឆាំង​ខ្យល់​ប៉ះ​មុខ (​ភាគច្រើន​ខ្យល់​នាំ​ធូលី​) ដោយហេតុ​នេះហើយ​ទើប​ជួយ​ឱ្យ​អ្នក​មើលទៅ​ក្មេង និង​ស្រស់ស្រាយ​ជានិច្ច​។ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​គឺថា ពេល​អ្នក​កោរពុកមាត់​វា​នឹង​បង្ក​ឱ្យ​រោម​ដុះ​មិន​បានល្អ និង​ជាហេតុ​នាំឱ្យ​កកើត​បាក់តេរី ចុងក្រោយ​នឹងធ្វើ​ឱ្យ​កើតមុន​។ ដូច្នេះ​ទុក​ពុកមាត់​មានន័យថា​ទប់ស្កាត់​ការកើត​មុន​ផងដែរ​៕

adverise with khmeread
ប្រភព៖ វ៉ា​យ​ដុន​យូ​ត្រាយ​ឌី​ស​

អ្នកនឹងចូលចិត្ត

មតិយោបល់