ប៉ូលិស​ស្រុក​អង្គស្នួល​វ៉ៃខ្នោះ​ជនសង្ស័យ​២​នាក់​លក់​ថ្នាំញៀន​

    កណ្តាល ៖ ប៉ូលិស​ស្រុក​អង្គស្នួល​បាន​បង្ក្រាប​ការជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារ​ធាតុ​ញៀន​ករណី​ទី​១៦៣ នា​ថ្ងៃទី​១១​​ មេសា ​២០១៧ វេលា​ម៉ោង​៣​រសៀល​នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ព្រៃ​ក្រឡាញ់ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល ដោយ​ឃាត់ មនុស្ស​២​នាក់​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​០២​នាក់​ដែល​ឃាត់ខ្លួន​១-​ឈ្មោះ នុត ចាន់ណា ហៅ​អា​ខ្លឹម អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត​ភូមិ​ព្រៃទទឹង ឃុំ​លំហាច ស្រុក​អង្គស្នួល​ ខេត្តកណ្តាល និង​២-​ឈ្មោះ សុន វឿន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​កម្មករ​ជាងដែក នៅ​ភូមិ​ព្រៃទទឹង​ឃុំ​លំហាច ស្រុក​អង្គស្នួល​ខេត្តកណ្តាល​។​

    វត្ថុតាង​ចាប់យក៖ ​ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន (​ម៉ា​ទឹកកក​) ០៦​កញ្ចប់​តូច និង​ទូរ​ស័ព្ទដៃ​០១​គ្រឿង​ម៉ាក​ណូគា​អិន​ចុច​ពិល។​

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ​កម្លាំង​ប៉ូលិស​ជំនាញ ស្រុក​អង្គស្នួល​ទទួល​ព័ត៌មាន​ថា​មាន មុខ​ស​ញ្ញ​សង្ស័យ​កំពុង​ជួញដូរ​ថ្នាំញៀន​នៅ​ចំណុច​ខាងលើ កម្លាំង​សមត្ថកិច្ច​បាន​ចុះទៅ​ធ្វើការ​ឃាត់ខ្លួន​ត្រួតពិនិត្យ​រកឃើញ​ម្សៅ​ពណ៌​ស​ថ្លា​សង្ស័យថា​សារធាតុ​ញៀន​០៦​ក​ញ្ចា​ប់​តូច។​

    តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ ឈ្មោះ​ នុត ចាន់ណា បាន​ឆ្លើយថា ចំពោះ​ថ្នាំញៀន​ខ្លួ​ន​ទិញ​ពី​ឈ្មោះ ​ខេង ភា​រី ​ហៅ​ពៅ ​ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិត និង​ឈ្មោះ នុត សុថា​នី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ នៅ​ភូមិ​ព្រៃ​ចំការ​ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្ដាល (​តម្លៃ​១២ម៉ឺ​ន​រៀល​ដើម្បី​យកមក​លក់​បន្ត​)។ 

    ប​ច្ចុ​ប្បន្ន​ជនសង្ស័យ​ឃាត់ ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​អ​ង្ដ​ស្នួល​ដើម្បី​បន្ត​តាម​នីតិ​​វិធី​៕​

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab