គ្រាន់តែឆ្លើយថា "ថ្មើរ​ណេះ​ហើយ ​អាណា​មិនទាន់​ស៊ី​​បាយ" យារកាំបិតកាប់ ខានបានចូលឆ្នាំ

    កណ្តាល ៖ ប៉ូលិស​ស្រុក​លើកដែក​បាន​ឃាត់​បុរស​ម្នាក់​បាន​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​កើតឡើង​ថ្ងៃទី​១០ ​មេសា ​២០១៧ ​វេលា​ម៉ោង​១០​ និង​៣០​នាទី​យប់​នៅ​ចំណុច​ក្បាល​សាឡាង ក្នុងភូមិ​កំពង់ចម្លង​ ឃុំ​ព្រែក​ទន្លាប់​ ស្រុក​លើកដែក​ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ ហ៊​ង ហ៊ីម ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ​ជន​​​ជាតិខ្មែរ មុខរបរ​លក់ដូរ មាន​ទី​លំ​បច្ចុប្បន្ន ភូមិ​ព្រែក​សំរោង​ឃុំ​រកា​ខ្ពស់​ស្រុក​ស្អាង​ខេត្តកណ្តាល​ (​រងរបួស​ត្រង់​ចន្លោះ​ម្រាម​មេដៃ​ និង​ចង្អុលដៃ នៅ​ដៃ​ខាងឆ្វេង​ដាច់រយះ​ប្រវែង​ប្រហែល​៦​សង់ទីម៉ែត្រ​ទាំង​ខាង​បាតដៃ​និង​ខ្នងដៃ​)​។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ ​បូ ថុ​នា ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​កំពង់ចម្លង​ ឃុំ​ព្រែក​ទន្លាប់​ ស្រុក​លើកដែក​ ខេត្ត​កណ្តាល​ (​ឃាត់ខ្លួន​)​។​វត្ថុតាង​ចាប់យក​កាំបិត​កញ្ចែ​ត​០១​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​១០ ​មេសា ​២០១៧​ វេលា​ម៉ោង​កើតហេតុ​ខាងលើ ជនរងគ្រោះ​បាន​ដើរ​ឡើងមក​ថ្លឹង​ត្រី​នៅលើ​ផ្លូវ​ឡើង​ពីសា​ឡាង ពេល​ថ្លឹង​ត្រី​រួច​ក៏បាន​ចុះទៅ​កន្លែង​ទូក​ត្រី​វិញ​។​លុះ​ដើរ​ចុះ​បាន​បន្តិច​ស្រាប់តែ​ជនសង្ស័យ​ខាងលើ​ស្រែក​សួរថា "​ហ្អែ​ង​ស៊ី​បាយ​ឬ​នៅ​?"​។​

    ភ្លាមនោះ​ជនរងគ្រោះ​បាន​ឆ្លើយថា​៖ "ថ្មើរ​ណេះ​ហើយ ​អាណា​មិនទាន់​ស៊ី​​បាយ" ភ្លាមនោះ​ជនសង្ស័យ​នៅតែ​សួរ​ដដែលៗ​២​ទៅ​៣​ដង​ហើយ​ជនរងគ្រោះ ក៏នៅតែ​ឆ្លើយ​ដដែលៗ​ដែរ ពេលនោះ​ជនរងគ្រោះ ក៏បាន​ងាក​មក​ខាងស្តាំ​ដៃ​ខ្លួន ​ស្រាប់តែ​ឃើញ​ជនសង្ស័យ យារ​កាំបិត​កាប់ តែ​ត្រូវ​ជនរងគ្រោះ​ចាប់​ប្រអប់ដៃ​ដែល​កាន់​កាំបិត​របស់​ជនសង្ស័យ​ជាប់។​

    ពេលនោះ​ជនសង្ស័យ​ក៏​រើ បំរាស់ កន្ត្រាក់​កាំបិត​ចេញពី​ដៃ​ជនរងគ្រោះ ហើយក៏​បណ្តាលឱ្យដាច់រយះ​ដូច​បាន​រៀបរាប់​ខាងលើ​ស្រាប់ ភ្លាមនោះ​ជនសង្ស័យ​ឃើញ​ដូច្នេះ ក៏បោះ​កាំបិត​ចោល​រួច​រត់គេចខ្លួន​តែម្តង ចំណែក​ជនរងគ្រោះ​ត្រូវបាន​អ្នកជិតខាង​ជូនទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​របួស រីឯ​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល ​និង​ផ្នែក​ជំនាញ​ស្វែ​ក​និង​ឃាត់ខ្លួន​បញ្ជូនមក​អធិការដ្ឋាន​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab