វ៉ៃខ្នោះ​បុរស​២​នាក់​រក្សាទុក​ថ្នាំញៀន​

    កណ្តាល ៖ ប៉ូលិស​ស្រុក​ល្វាឯម បាន​ឃាត់​ជនសង្ស័យ​ ​២ នាក់​ពីបទ​រក្សាទុក​សារធាតុ​ញៀ​ញៀ​ន​ខុសច្បាប់​នា​ថ្ងៃទី​១០ ​មេសា​ ២០១៧ វេលា​ម៉ោង​១០​ និង​៣០​នាទី យប់​នៅ​ចំណុច​គល់ស្ពាន​ព្រែ​ក​ដូន​កឹម​ចាស់ ភូមិ​ក្តី​កណ្តាល ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​០២​នាក់​ដែល​ឃាត់ខ្លួន​១-​ឈ្មោះ សូត្រ សឿន ភេទ​ប្រុស អាយុ​៣​៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់​ចេក​ទីលំនៅ ភូមិ​ព្រែ​កតា​អុង​ទី​៣ ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វា​ឯម ខេត្តកណ្តាល និង​២-​ឈ្មោះ លន ប៊ុន​លាង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ រ​ត់​​ម៉ូតូឌុប​ទីលំនៅ ភូមិ​កោះ​រះ​លើ ឃុំ​កោះ​រះ​ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

    វត្ថុតាង​ចាប់យក ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ សារធាតុ​ញៀន ០១ កញ្ចប់​តូច​, ​ទូរ​សព​ស្ទ័​ដៃ​ម៉ាក N​OKIA ០១ ​និង​ម៉ូតូ​C125 សេរី ​២០១០ ស្លាក​លេខ ភ្នំពេញ 1AQ-8891 ០១​គ្រឿង​។​

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង ថ្ងៃ ខែ ឆ្នាំ កើតហេតុ​ខាងលើ​កម្លាំង​ជំនាញ​បាន សហការ​ជាមួ​យ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សារិកាកែវ​ ជិះ​ល្បាត​ដើម្បី​តាមដាន​មើលមុខ​សញ្ញា​ដោយបាន​ឃើញ​មុខសញ្ញា​នៅ​ចំណុចកើតហេតុ ​ហើយ​មានការ​សង្ស័យ​កម្លាំង​សមត្ថកិច្ច បាន​ឃាត់​ឆែកឆេ​រកឃើញ​ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​១​កញ្ចប់​តូច ​ហើយ​ក៏បាន​ឃាត់ខ្លួន​បញ្ជូនមក​អធិការដ្ឋាន ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab