កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ត្រៀមលក្ខណៈ​ការពារ​បុណ្យចូលឆ្នាំ​រួចជាស្រេច

    ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ចរាចរណ៍ បិទ​ស្ទីក​ឃ័​រ​ចរាចរណ៍ ចែក​មួកសុវត្ថិភាព​ស​ម្រា​ប់​បងប្អូន​ដែល​ជិះ​ម៉ូតូ និង​ណែនាំ​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​កាលពី​ម្សិលមិញ។​

    សកម្មភាព​នេះ​បាន​ជួយ​សម្រួល​ចរាចរណ៍​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​ឆ្លងកាត់​ចំណុច​កកស្ទះ ឱ្យ​មាន​ភាពងាយស្រួល និង​មាន​សុវត្ថិភាព​ និង​ការពារ​ដំណើរ​ថ្នាក់ដឹកនាំ និង​គណៈប្រតិភូ​ជាន់ខ្ពស់ នៅតាម​ចំណុច​ភូមិសាស្ត្រ​គោលដៅ និង​នៅលើ​ដងផ្លូវ​។

    ក្រៅពីនោះ​បានធ្វើ​លំ​ហាត់ប្រាណ និង​លេង​កីឡា​ដើម្បី​សុខភាព​។ មេ​បញ្ជា​រការ​​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានរៀបចំ​ពិធី​សំណេះសំណាល ជាមួយ​នាយ នា​រង​អាវុធហត្ថ​ដែលជា​កម្លាំង​ក្រោម​ឱវាទ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខ្មែរ​ខាង​មុននេះ ព្រមទាំង​ជូន​ជា​ថវិកា អង្ករ នំ​ផ្សេងៗ ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​កម្លាំង​ក្រោម​ឱវាទ ដែល​ខិតខំ​បំពេញការងារ ទាំង​ការងារ​បង្ក្រាប ការងារ​សន្តិសុខ និង​ការងារ​សង្គ្រោះ ជូន​បងប្អូន​ប្រជាពលរដ្ឋកន្លងមក។​

    ដោយឡែក​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​ប៉ូលិស ​និង​​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​៧​មករា ចុះ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ ចំណុច​ផ្លូវ​លេខ​១៤៣​កែង​២៧៤ ស​ងា្ក​ត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​និង​ល្បាត និង​ការពារ​សន្តិសុខ​សុវត្ថិភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab