adverise with khmeread Java hacking g5cze

ចង់​ក្លាយជា Hacker អាជីព ត្រូវ​ចេះ​អ្វីខ្លះ​?

    ​ក្នុង​ប្រព័ន្ធ​សុវត្ថិភាព Hacker គឺជា​មនុស្ស​ម្នាក់​ដែល​ផ្ដោតលើ​យន្តការ​សន្តិសុខ​របស់​ប្រព័ន្ធ​កុំព្យូទ័រ និង ប្រព័ន្ធ​បណ្ដាញ (Network System) តែប៉ុណ្ណោះ​។ ការ​ករ​កើតឡើង​នៃ Hacker នេះ​មាន​ច្រើន​ទស្ស​វតន៍​មកហើយ ដោយ Hack ដំបូង​នៅលើ​កុំព្យូទ័រ minicomputer តាមរយៈ ARPnet ។ ដើម្បី​ក្លាយជា Hacker ដែល​អាច​ចូលក្នុង​កុំព្យូទ័រ​របស់គេ និង​ទម្លាយ​ប្រព័ន្ធ​សុវត្ថិភាព​នៅលើ​ទូរស័ព្ទដៃ អ្នក​ត្រូវមាន​វប្បធម៌​មួយ​ក្នុង​ខ្លួន​អ្នក​ដោយ​យក​កុំព្យូទ័រ​ធ្វើជា​និមិត្តរូប​របស់ខ្លួន​។ ហើយ​អ្នក​ក៏ត្រូវ​តាំងចិត្ត និង​ខំរៀន​នូវ​មូលដ្ឋាន​បច្ចេកទេស​រប​ស់ Hack និង​ត្រូវ​ចេះ​គិត​ច្រើន​ដូច​អ្វីដែល Hacker ចេះ និង ចេះ​អត់ធ្មត់​ដើម្បី​ទម្លាយ​ផ្លូវ​ដ៏​ស្មុគស្មាញ​នៃ​ពិភព​កុំព្យូទ័រ​។​

​    ​១. ត្រូវ​ចេះ​មូលដ្ឋានគ្រឹះ​
​    ​+ ត្រូវ​ស្គាល់ Unix
​    ​Unix គឺជា​ប្រព័ន្ធ​ប្រតិបត្តិការ​មួយ​របស់ Internet​។ បើសិន​អ្នករៀន​ប្រើ Internet ដោយ​គ្មាន​យល់​ពី Unix អ្នកនឹង​មិនអាច​ក្លាយជា Internet Hacker នោះឡើយ​។

​    ​+ ត្រូវ​ចេះ HTML
​    ​បើសិនជា​អ្នក​មិនដឹង​ធ្វើ​ដូចម្ដេច​បង្កើត​កម្មវិធី អ្វីដែល​អ្នក​ត្រូវ​រៀន​ដំបូង​នោះ​គឺ​ភាសា HyperText Mark-Up Language (HTML) និង​ត្រូវ​ចេះ​រៀន​ក្ដាប់​យក​ចំណុច​សំខាន់​។​

​    ​+ រៀន​ភាសាសរសេរ​កម្ម​វិធី​
​    ​មុននឹង​អ្នកសរសេរ​កំណាព្យ​អ្នក​ត្រូវ​រៀន​វេយ្យាករណ៍​ឲ្យ​ខ្លាំង​។ មុននឹង​អ្នក​ទម្លាយ​ច្បាប់ អ្នក​ត្រូវ​ចេះ​ច្បាប់​។ ដើម្បី​ក្លាយជា Hacker អ្នក​ត្រូវ​ចេះ​ភាសា​ដូចខាងក្រោម​៖
​    ​    ​- ភាសា Python
​    ​    ​- ភាសា Java
​    ​    ​- ភាសា C++
​    ​បើសិនជា​អ្នកខ្លាំង​ភាសា​ខាងលើ អ្នកនឹង​ក្លាយជា Hacker អាជីព​មួយរូប​។​

​    ​២. បង្កើត​ទម្លាប់​ជា​អ្នក Hacker
​    ​- មានគំនិត​ច្នៃប្រឌិត
​    ​Hacker ដូចជា​វិចិត្រករ ទស្សនៈវិទូ និង​ដូចជា​វិស្វករ​ចឹ​ង ដែល​សឹងតែ​គ្រប់​ជំនាញ Hacker ត្រូវតែ​ចេះ​។

​    ​- ត្រូវ​ចេះ​រៀន​ដោះស្រាយ​បញ្ហា
​    ​អ្នក​មិនគួរ​រំលង​នូវ​បញ្ហា​ដែល​អ្នក​គិតថា​មិនអាច​ដោះស្រាយបាន​នោះឡើយ​។ បើ​ទោះ​បញ្ហា​នោះ​តូច​ឬ​ធំក្ដី អ្នក​ត្រូវ​ស្វែងរក​នូវ​ដំណោះស្រាយ ព្រោះ Hacker មិនដែល​រាល​ថយ​ចំពោះ​បញ្ហា​ស្មុគស្មាញ​នោះឡើយ​។ នេះ​ជា​ចំណុច​ពិសេស​នៃ Hacker ល្អ​និង​អាជីព​មួយរូប​ដែល​គួរតែ​ខិតខំ​និង​ធ្វើ​ត្រាប់​តាម​។​

​    ​៣. ដើម្បី​ក្លាយជា Hacker ល្អ​មួយរូប​
​    ​- ត្រូវ​រៀន​សរសេរ​កម្មវិធី​ដាក់​ប្រើប្រាស់​ដោយ​ទទេ (Open-Source Software)
​    ​ត្រូវ​រៀន​សរសេរ​កម្មវិធី​ណា​ដែល Hacker គិត​សប្បាយ​ឬក៏​មាន​ប្រយោជន៍ ព្រោះថា​កម្មវិធី​ដែល​ឲ្យ​ប្រើប្រាស់​នូវ Source Code ដោយ​ទទេ គឺជា​ប្រភព​មួយ​ដែល Hacker ចូល​វាយប្រហារ​។​

​    ​- ឧស្សាហ៍​តេស្ដ និង​ឌី​បាក (debug) កម្មវិធី​
​    ​បើ​អ្នកចេះ​ប្រើប្រាស់ និង​សរសេរ​កូដ​ហើយ នេះ​មិនទាន់​អាច​ថា​ក្លាយជា Hacker នោះទេ​។ អ្នក​ត្រូវតែ​ឧស្សាហ៍​សរសេរ​កម្មវិធី​នានា ដែល​យកមក​ពី Internet និង​តេស្ដ​វា​ដើម្បី​ស្វែងរក​នូវ​ដំណោះស្រាយ​នៃ​បញ្ហា​របស់​វា ហើយ​ពេល​អ្នក​ជួប​នូវ​បញ្ហា​នោះ​អ្នកនឹង​អាច​ដោះស្រាយ​វា​ដោយ​ងាយស្រួល​បំផុត​៕

adverise with khmeread

មតិយោបល់