adverise with khmeread Image

លួច​រថយន្ត​ពី​ភ្នំពេញ​តាំង​ពី​ខែតុលា​ទើប​នឹង​ចាប់​បាន​នៅ​ព្រៃវែង

ព្រៃវែង ៖ បុរសម្នាក់ជាចោរលួចរថយន្តតាំងពីខែតុលាកន្លងទៅនេះ ត្រូវបានម្ចាស់គេឃើញ ប្តឹងប៉ូលិសឲ្យចាប់ខ្លួនបានកាលពីថ្ងៃ៣ធ្នូឆ្នាំ២០១៥ម៉ោង២កន្លះរសៀលនៅភូមិសាស្ត្រស្រុកពាមជរ ខេត្តព្រៃវែង ។

ប៉ូលិសស្រុកពាមជរ បានឲ្យដឹងថា បន្ទាប់ពីបានទទួលបណ្តឹងពីឈ្មោះ យ៉ង់ កែវ ភេទ​ប្រុស​អាយុ​៥១ឆ្នាំ​មានទីលំនៅផ្ទះលេខ១៧១AE1 ផ្លវ១៨២ក្រុម២១សង្កាត់ផ្សារដេប៉ូ១ ខណ្ឌ​ទួលគោក រាជធានីភ្នំពេញថា"ខ្លួនបានបាត់រថយន្តមួយគ្រឿងម៉ាក LEXUS RX300 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2R-0441 កាលពីចុងខែតុលាឆ្នាំ២០១៥ ហើយខ្លួនសង្ស័យរថយន្តមួយគ្រឿងឃើញនៅភូមិសាស្ត្រស្រុកពាមជរ ដែលពាក់ស្លាកលេខសៀមរាប2A-6143។

ប៉ូលិសបន្តថា នៅពេលឃើញសមត្ថកិច្ចស្រុកនិងម្ចាស់ទៅដល់ជនសង្ស័យព្យាយាម​បើករថយន្ត រត់គេចតែត្រូវសមត្ថកិច្ចយើងស្ទាក់ចាប់បានទាំងមនុស្សទាំងរថយន្ត។ ក្រោយការស្រាវជ្រាវគឺពិតជារថយន្តដែលបានបាត់នោះពិតប្រាកដមែនដោយ​ជន​សង្ស័យ​ឈ្មោះ​សាំងមគីមឡុងហៅចាន់ វិរៈភេទប្រុសអាយុ៣២ឆ្នាំមានទីលំនៅភូមិអូរឫស្សី ស្រុកកំពង់ត្រាច ខេត្តកំពង់ឆ្នាំង បានដោះដូរដាក់ស្លាកលេខក្លែងក្លាយ។

បច្ចុប្បន្នប៉ូលិសបានរក្សាទុកវត្ថុតាងនិងឃាត់ខ្លួនជនសង្ស័យនៅអធិការដ្ឋានប៉ូលិសស្រុកពាមជរដើម្បីទុកប្រគល់ជូននាយកដ្ឋានព្រហ្មទណ្ឌព្រោះកន្លងមកជនរងគ្រោះបានដាក់ពាកប្តឹងនៅទីនោះ៕

adverise with khmeread

មតិយោបល់