adverise with khmeread 1

ជនសង្ស័យ​ម្នាក់​បាន​យក​ខ្សែរឹត​ក​បុរស​ម្នាក់​ប្លន់​យក​ម៉ូតូ​តែ​មិនបាន​សម្រេច​

  ភ្នំពេញ ៖ បុរស​ជា​អ្នករត់ម៉ូតូឌុប​ម្នាក់ ត្រូវ​ជនសង្ស័យ​ម្នាក់​ហៅ​ឲ្យ​ឌុប​យកទៅ​រឹត​ក​ប្លន់​យក​ម៉ូតូ​តែ​មិនបាន​សម្រេច បណ្ដាល​ឲ្យ​ជនរងគ្រោះ​រលា​ត់ក រងរបួស​ស្រាល​។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អា​ធ្រា​ត ឈានចូល ថ្ងៃទី​១ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវលំ ច្រកចូល​វត្ត​ពោធិ៍​ញាណ ស្ថិតក្នុង​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​សុខ ណាក់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ជាជាង​លាបថ្នាំ ស្នាក់នៅ​ផ្ទះជួល​ម្ដុំ​គីឡូម៉ែត្រ​លេខ​៧ សង្កាត់​ច្រាំង​ចំរេះ ខណ្ឌ​ឬ​ស្សី​កែវ ។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ​ចាន់ ឈឿង ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ជិះ​ម៉ូតូ​ម៉ាក​ហង់​ដា​ឌ្រី​ម សេរី​២០១២ ពាក់​ស្លាក​លេខ​កណ្ដាល​1N.6884 និង​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​២៤ ផ្លូវលំ ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

    បើតាម​សម្ដី​រៀបរាប់​របស់​ជនរងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា នៅមុខ​ពេល​កើតហេតុ​រូបគាត់​បាន​អង្គុយលេង​ជាមួយ​ប៉ូលិស​ចរាចរណ៍​នៅ​គល់ស្ពាន​អាកាស​៧​មករា ។​ក្រោយមក​ស្រាប់​តែមាន​ជនសង្ស័យ​ខាងលើ​បាន​ឲ្យ​គាត់​ឌុប​រូបគេ​មក​វត្ត​ពោធិញាណ ដោយ​ឲ្យ​តម្លៃ​១​មឺ​ុ​ន​រៀល ហើយ​ជនរងគ្រោះ​ក៏បាន​ដឹក​ជនសង្ស័យ​រូបនោះ​។​

   លុះ​មក​ចំណុចកើតហេតុ​ខាងលើ ជនល្មើស​ក៏បាន​ធ្វើ​សកម្មភាព​យក​ខ្សែ​មក​រឹត​ក​ជនរងគ្រោះ បណ្ដាល​ឲ្យ​ដួល​និង​បាន​ប្រតាយប្រតប់​គ្នា​ទៅវិញទៅមក ទើប​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែ​នោះ​ជួយ​ចាប់​ចងទុក​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែម្តង​។​

     ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ក៏​ទទួលបាន​ដំណឹង​ខាងលើនេះ រួច​ក៏​ចុះ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ​ភ្លាមៗ ហើយក៏​បាន​នាំ​ជនសង្ស័យ​រួមទាំង​វត្ថុតាង មក​សួរ​នាំនៅ​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ដើម្បី​កសាង​សា​ណំ​ុ​រឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

adverise with khmeread

មតិយោបល់