John Terry បានអះអាងថាគាត់នឹងចាកចេញពីក្រុមតោខៀវ Chelsea នៅពេលដែលកុងត្រារបស់គាត់ជាមួយក្លឹបនឹងត្រូវបានបញ្ចប់នារដូវក្តៅចុងបញ្ចប់រដូវកាលខាងមុខនេះ។
ខ្សែការពារវ័យ ៣៥ ឆ្នាំរូបនេះបានជ្រកកោនជាមួយក្រុមតោខៀវចាប់តាំងពីគាត់មានអាយុ ១៤ ឆ្នាំមកម្ល៉េះ ដោយបញ្ចប់ការដុះខាត់ពីក្នុងក្រុមយុវជនរួចមកគាត់ក៏បានក្លាយជាប្រធានក្រុមរបស់ពួកគេ។
គាត់ក៏បានបន្សល់ឈ្មោះជាខ្សែការពារដ៏ល្អម្នាក់ផងដែរក្នុងចំណោមខ្សែការពារល្អៗដទៃទៀតដែលត្រូវបានគេទទួលស្គាល់ក្នុងក្របខ័ណ្ឌលីកកំពូល Premier League ប៉ុន្តែ កីឡាកររូបនេះបានបញ្ជាក់ថា Terry នឹងមិនបន្តកុងត្រាថ្មីរបស់គាត់បន្តទៀតឡើយ ហើយគាត់នឹងចាកចេញ។
ដោយផ្តល់បទសម្ភាសន៍បន្ទាប់ពីបានបញ្ចប់ការទទួលជ័យជម្នះទៅលើក្រុម MK Dons លើលទ្ធផល ៥-១ ក្នុងជំនួបខាប់ក្នុងស្រុក FA Cup រួចមកគាត់បានបន្ថែមទៀតថា គាត់នៅតែមានគម្រោងបន្តអាជីពបាល់ទាត់បន្តទៀត ប៉ុន្តែមិនមែនសម្រាប់ក្រុមដទៃទៀតក្នុងប្រទេសអង់គ្លេសឡើយ៕
