កណ្តាល ៖ បុរសម្នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកក) នាថ្ងៃទី១២ មេសា ២០១៧ ម៉ោង៤ល្ងាចនៅចំណុចផ្ទះ ភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ឃឹម មករាហៅ តូច ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិ ខ្មែរមុខរបរមិនពិត។ វត្ថុតាងចាប់យកម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនម៉ាទឹកកក(០១កញ្ចប់មធ្យម)។
ប៉ូលិសបន្តថា នៅមុនកើតហេតុកម្លាំង ផ្នែកនគរបាលជំនាញស្រុកបានទទួលព័ត៌មានថា មានមុខសញ្ញាជួញដូរថ្នាំញៀននៅចំណុចខាងលើ កម្លាំងបាន ចុះទៅបង្ក្រាបឃាត់ខ្លួនបាន០១នាក់ត្រួតពិនិត្យរកឃើញថ្នាំញៀន ០១កញ្ចប់ មធ្យម។
តាមចម្លើយសារភាពរបស់ជនសង្ស័យប្រាប់ថាខ្លួនបានទៅទិញម្ដុំចោមចៅ មិនស្គាល់ឈ្មោះ (០១កញ្ចប់តម្លៃ១០ម៉ឺនរៀល យកមកលក់បន្ត)។
បុរស ម្នាក់នេះមានតាមដីការបស់សាលាដំបូងខេត្តកណ្ដាល ចំពោះជនសង្ស័យខាងក្រោម មានដីកាចាប់ខ្លួន និងដីកានាំខ្លួន លេខ០២៤ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ របស់លោកផូង វណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀន ប្រព្រឹត្តនៅភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី០២.០២.២០១៥។
ដីកានាំខ្លួនលេខ ៥៧០ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ របស់លោក គឹម ម៉េង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល។ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តនៅភូមិ ត្រពាំងក្រសាំងឃុំបែកចានស្រុកអង្គស្នួលខេត្តកណ្ដាល កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសស្រុកអង្គស្នួលដើម្បីបន្ត ចាត់ការតាមនីតិវិធី៕
