ប៉ូលិស​ស្រុក​ពញាឮ​វ៉ៃខ្នោះ​បុរស​ម្នាក់​ស៊ីដាច់​ម៉ូតូ​

    កណ្តាល ៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១២​ មេសា​ ២០១៧​ វេលា​ម៉ោង ១​រសៀល ក្នុងករណី​រំលោភ​លើ​ទំនុកចិត្ត​កាលពី​ថ្ងៃទី​១០​ មេសា​ ២០១៧​វេលា​ម៉ោង១០​ព្រឹក នៅ​ចំណុច ភូមិ​បឹ​ង​ក្តុល ឃុំ​កំពង់​អុស ស្រុក​ពញាឮ​ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ រ៉ា វ៉ាន់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិ​ករ មាន​ទីលំនៅ​ភូមិ បឹង​ក្តុល ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល​។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ ​ជួង ជីន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មាន​ទីលំនៅ​ភូមិ​បឹង​ក្តុល ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល (​ឃាត់ខ្លួន​)​។​ វត្ថុតា​ង​ចាប់យក ម៉ូ​តូ​០១​គ្រឿង​ម៉ាក ​Suzuki smash ពណ៌​ខ្មៅ ពាក់​ស្លាកលេខ ភ្នំពេញ 1AV-2948។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃ ខែ ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ជនរងគ្រោះ បាន​ប្រើ​ជនសង្ស័យ​ឱ្យ​ជិះ​ម៉ូតូ​របស់ខ្លួន​ខាងលើ ទៅ​ទិញ​គុយទាវ ដែល​គេ​លក់​នៅ​ជិត​កំពង់ដរ​ក្នុងភូមិ​បឹង​ក្តុល ឃុំ​កំពង់​អុស បន្ទាប់មក​ប្រពន្ធ​របស់​ជនរងគ្រោះ​ឈ្មោះ វ៉ាន ស្រី​ពេជ្រ បាន ប្រគល់​សោ​ម៉ូតូ​និង​លុយ​ចំនួន ២​ម៉ឺន​រៀល​ឱ្យទៅ​ជនសង្ស័យ​ជិះ​ទៅ​ទិញ​ទំនិញ​ហើយ​ជនសង្ស័យ​ក៏ជិះ​ម៉ូតូ​យកទៅ​បាត់​រហូត ពុំ​ឃើញ វិលត្រឡប់​មកវិញ​ទេ។​

    លុះ​ព្រឹក​ថ្ងៃទី​១១​ មេសា ​២០១៧ វេលា​ម៉ោង​១០​ និង​៥០​នាទី ជនរងគ្រោះ​បានដាក់ ពាក្យបណ្តឹ​ង​ចូលមក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កំ​ពង់​អុស។​

    បន្ទាប់មក​នៅ​ថ្ងៃទី​១២ ​មេសា ​២០១៧​វេលា​ម៉ោង​១​រសៀល​ជនរងគ្រោះ​បាន​ធ្វើដំណើ​តាមផ្លូវ​ត្រឡប់​មកពី​ភ្នំពេញ ក៏ប្រទះឃើញ​ជនសង្ស័យ​និង​ម៉ូតូ​របស់ខ្លួន​នៅ​ចំណុច គីឡូម៉ែត្រ​លេខ​៩ ស​ង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ​ក៏​រាយការណ៍​ប្រាប់ សមត្ថកិច្ច​ប៉ុស្តិ៍​កំពង់​អុស។ ​ក្រោយមក​ក​ម្លាំង​ប៉ូលិស​ផ្នែក​យុត្តិធម៌ សហការ​ជាមួយ​ជាមួយ​កម្លាំង ប៉ុស្តិ៍​បាន​ចុះទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ រួមទាំង​វត្ថុតាង​បញ្ជូន​មកកាន់​អធិការដ្ឋាន​ស្រុក​ពញាឮ​ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕​

adverise with khmeread