ប្រទះឃើញ​សព​បុរស​ម្នាក់​អណ្តែត​ទឹកទន្លេ​សង្ស័យ​ករណី​ឃាតកម្ម​ និងកំពុងស្វែងរកបងប្អូនជនរងគ្រោះ

    កណ្តាល ៖ សព​បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​អណ្ដែត​ទឹក តាម​ដង​ទន្លេ មេគង្គ​នា​ថ្ងៃទី​១៣ ​មេសា ​២០១៧​ វេលា​ម៉ោង​០៧​នៅ​ចំណុច​មុខ​ព្រែកបាក់ ក្នុង​ទន្លេមេគង្គ ស្ថិត​ក្នុងភូមិ​ព្រែកបាក់ ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​ត្រូវបាន​អ្នកស្រុក​ប្រទះឃើញ នៅ​ព្រឹក​ថ្ងៃទី​១៣​ មេសា​ ២០១៧​ វេលា​ម៉ោង​៧​។ ​ក្រោយពេល​ទទួលបាន​ព័ត៌មាន​ភ្លាម បាន​បង្កើត​ក្រុមចម្រុះ​ ដែលមាន​សមាសភាព​ចូលរួម​ពិនិត្យ​សាកសព​មាន​ជំនាញ​ស្រុក ប៉ុស្ដិ៍​រដ្ឋបាល ភូមិ ឃុំ​និង​គ្រូពេទ្យ​។​

    យាម​ការពិនិត្យ​សាកសព​បានចាប់ផ្តើម​នៅវេលា​ម៉ោង​០៧​ និង​៣០​នាទី​ព្រឹក លទ្ធផល​នៃ​ការពិនិត្យ​បង្ហាញ ដូចខាងក្រោម​អំពី​ភិនភាគ​ជនរងគ្រោះ​,​ សព​មនុស្ស​ប្រុស​មាន​អាយុ​ប្រហែល ពី​២៨ ទៅ​​៣០​ឆ្នាំ​,​ មាន​កម្ពស់​១,៨៨​ម៉ែត្រ, សម្បុរ​ស​ណ្ដែ​ត​បាយ​,​ សក់ស្លូត​ខ្លី​,​ មាឌធំ​ល្មម​,​ ពាក់​អាវយឺត​ដៃខ្លី​ពណ៌​ខ្មៅ​ (​មាន​ដាក់​អក្ស ​ARMANI),​ ស្លៀកខោ​ខូវប៊យ​ជើងវែង​ពណ៌​ខៀវ​ និង​ជើងមាន​ពាក់​ស្រោមជើង​កវែង​ពណ៌ប្រផេះ​។​

    អំពី​ស្លាកស្នាម​លើ​សាកសព៖ ​១.​ស្នាម​ដាច់​ត្រឹមត្រង់​ចង្កា ផ្នែក​ខាងស្ដាំ​បន្តិច ប្រវែង​៥​ស​.​ម ទទឹង​,២​ស​.​ម ជំរៅ​២​ស​.​ម​, ២.​ស្នាម​ដាច់​ត្រឹម​ចំ​ពីលើ​ក្បាល​ផ្នែក​ខាងក្រោយ​ឈាង​ខាងស្ដាំ​ប្រវែង​៣​ស​.​ម ទទឹង​១​ស​.​ម ជំរៅ​ដល់​លលា​ដ៏​ក្បាល​, ៣.​ស្នាម​ដាច់​ត្រឹម​ក្រោម​ជើងសក់​ចំហៀង​ខាងឆ្វេង​ប្រវែង​២,៥​ស​.​ម ទទឹង​១​ស​.​ម ជំរៅ​ដល់​ឆ្អឹង​និង​ក្រៅពី​ភិនភាគ​និង​ស្លាកស្នាម​ខាងលើ​ពុំមាន​ស្លាកស្នាម​អ្វី​ផ្សេង​គួរ កត់សំគាល់​ទៀត​ទេ​។​

    ការសន្និដ្ឋាន​៖ ១.​សាកសព​អាច​ស្លាប់មាន​រយៈពេល​ប្រហែល​ពី​១០​ទៅ​១៥​ថ្ងៃមុន​, ២.​សាកសព​មិនអាច​ផ្ដិត​យក​ក្រ​យ៉ៅ​ដៃ​បាន​មូលហេតុ​ដោយ​សាកសព ហើមប៉ោង​ធំ​ស្អុយរលួយ​ជ្រុះ​សក់​បណ្ដើរៗ រលាត់ស្បែក​ដៃ​និង​៣.​សាកសព​អាច​ស្លាប់​ដោយសារ​ការប៉ះទង្គិច​និង​វត្ថុ​រឹង​មុខស្មើ និង​មុខ​មុត​។​

    ក្រៅពីនេះ​ពុំមាន​ការសន្និដ្ឋាន​អ្វី​ផ្សេងទៀត​ទេ​។ ក្រោយពី​ការពិនិត្យ​ហេតុ​ចប់សព្វគ្រប់​បានធ្វើ​ការប្រគល់​សាកសព​ជូន​រដ្ឋអំណាច​ភូមិ​ឃុំ រៀបចំ​បញ្ចុះ​នៅក្បែរ​កន្លែងកើតហេតុ​នោះ​តែម្តង ដើម្បី​ងាយស្រួល រង់ចាំ​ប្រកាស​រក​សាច់ញាតិ ក្រុមគ្រួសារ​និង​បងប្អូន​ជនរងគ្រោះ៕

adverise with khmeread