ក្តៅៗ​! អាមេរិក​ទម្លាក់​គ្រាប់បែក​មហា​យក្ស​ទីមួយ​របស់ខ្លួន​ទម្ងន់​ជិត ១០ តោន រហស្សនាម "​មាតា​នៃ​គ្រាប់បែក​ទាំងពួង​" លើ​អា​ហ្វ​ហ្គា​នី​ស្ថាន​

​    ​យោធា​អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​មិនមែន​នុយក្លេអ៊ែរ​ធំ​បំផុត​របស់ខ្លួន​លើ​គោលដៅ ISIS ក្នុង​អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ មេសា ដែលជា​គ្រាប់បែក​ធំ​បំផុត​លើកទីមួយ​ធ្លាប់ប្រើ​នៅ​សមរភូមិ​។ នេះ​បើតាម​មន្ត្រី​អាមេរិក​។ 

​    ​គ្រាប់បែក​យក្ស​ឈ្មោះ MOAB ដែលមាន​រហស្សនាម "​មាតា​នៃ​គ្រាប់បែក​ទាំងពួង​" បាន​ទម្លាក់​នៅ​ម៉ោង ៧.៣២ យប់ ថ្ងៃ​ព្រហស្បតិ៍​ម៉ោង​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។ នេះ​បើតាម​ក្រុមមន្ត្រី​យោធា​អាមេរិក ដែល​ដឹង​អំពី​បេសកកម្ម​ទម្លាក់​គ្រាប់បែក​នេះ​។ គ្រាប់បែក MOAB បញ្ជា​ដោយ​ប្រព័ន្ធ GPS មាន​ប្រវែង ៩,១ ម៉ែត្រ ៩.៧៩៧ គីឡូក្រាម​។ 

​    ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ហៅ​វា​ជា "​ការងារ​ដ៏​ជោគជ័យ​មួយទៀត​" កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​។ 

​    ​គ្រាប់បែក​នេះ​ត្រូវបាន​ទម្លាក់​ដោយ​យន្តហោះ MC-130 ដែល​ឈរជើង​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន និង ធ្វើ​ប្រតិបត្តិការ​ដោយ​ទីបញ្ជាការ​ប្រតិបត្តិការ​ពិសេស​របស់​កងទ័ពអាកាស​អាមេរិក​។ នេះ​បើតាម​សម្តី​របស់​អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ លោក Adam Stump ប្រាប់​មក CNN​។​

​    ​ក្រុមមន្ត្រី​និយាយថា គោលដៅ​គឺ​រូងភ្នំ និង បណ្តាញ​ផ្លូវ​ក្រោម​ដី​ស្មុ​គ្រ​ស្មាញ​របស់​ពួក ISIS  និង ពួក​ប្រយុទ្ធ​របស់ ISIS នៅ​ស្រុក Achin នៃ​ខេត្ត Nangarhar ។​

​    ​ឯកអគ្គរដ្ឋទូត​អា​ហ្វ​ហ្គា​នី​ស្ថាន​ប្រចាំ​សហរដ្ឋអាមេរិក លោក Hamdullah Mohib បាន​ប្រាប់ CNN ថា គ្រាប់បែក​យក្ស​នេះ​ត្រូវបាន​ទម្លាក់ បន្ទាប់ពី​ការប្រយុទ្ធ​បាន​កើន​កម្តៅ​ខ្លាំង​កាលពី​សប្តាហ៍​មុន​រវាង​កងកម្លាំង​ពិសេស​អាមេរិក និង កងទ័ព​អា​ហ្វ​ហ្គា​នី​ស្ថាន ប្រឆាំងនឹង​ក្រុម ISIS៕


 

adverise with khmeread