adverise with khmeread 1

មូល​ហេតុដែល​មនុស្ស​ឆ្លាត​ពេក​តែង​ពិបាក​រក​គូ​!

​    ​មូលហេតុ​ចម្បង​បំផុត​ដែលថា​មនុស្ស​ឆ្លាត​ពេក​ពិបាក​រកបាន​គូស្នេហ៍​គឺ​ដោយសារ​៖

​    ​១. ពួកគេ​វិភាគ​ខ្លាំងពេក​ពេល​និយាយ​ដល់​រឿង​ស្នេហា
​    ​មនុស្ស​ឆ្លាត​តែងតែមាន​ទំនោរ​ប្រមើលមើល​អនាគត​គ្រប់​ជ្រុងជ្រោយ​។ ការប្រមើលមើល​បែបនេះ​គឺ​គ្រាន់តែ​ជា​សមត្ថភាព​សម្រាប់​វិភាគ​ស្ថានភាព​អ្វីមួយ រម្លឹក​អំពី​បទពិសោធ​ន៍​ពី​អតីត និង​ធ្វើការ​វាយតម្លៃ​ស្ថានភាព​អនាគត​ក្នុងន័យ​សិក្សា​តែប៉ុណ្ណោះ​។ បើ​យកគំនិត​នេះ​មក​អនុវត្ត​ក្នុង​រឿង​ទំនាក់ទំនង មនុស្ស​ឆ្លាត​ច្បាស់​ជា​ដោះដៃ​រត់ចោល​ដៃគូ​មុនគេ ពេលដែល​ពួកគេ​មើលឃើញ​ទំនាក់ទំនង​ស្នេហា​ចាប់ផ្តើម​មាន​បញ្ហា​។  

​    ​២. មនុស្ស​ឆ្លាត​ចូលចិត្ត​លាក់លៀម​
​    ​ផលវិបាក​មួយទៀត​ក្រៅពី​ការចូល​ចិត្ត​វិភាគ​មើល​អនាគត​គ្រប់​ជ្រុងជ្រោយ​ទាក់ទង​រឿង​ស្នេហា គឺថា​មនុស្ស​ឆ្លាត​មាន​ទំនោរ​ចូលចិត្ត​លាក់លៀម​។ ពួកគេ​ពិបាក​នឹង​បើក​ចិត្ត​ទូលាយ​ណាស់ ព្រោះ​ខួរក្បាល​ពោរពេញ​ដោយ​ការវិភាគ​របស់​ពួកគេ​មិនអាច​បញ្ឈប់​ការឆ្លុះបញ្ចាំង​ស្ថានភាព​អតីតកាល ដែល​ពួកគេ​ធ្លាប់​បើក​ចិត្ត​ចំពោះ​មនុស្ស​ធ្លាប់​ស្រឡាញ់​ពីមុន​ឡើយ ហើយ​ទីបំផុត​នឹងធ្វើ​ឱ្យ​ពួកគេ​រឹតតែ​ឈឺចាប់​ក្នុង​ចិត្ត ជាហេតុ​ពុំ​អាចឱ្យ​ពួកគេ​ស្វែងរក​គូស្នេហ៍​ថ្មី​បាន​ងាយៗ​នោះទេ​។ សំអាង​លើ​ហេតុផល​នេះ មនុស្ស​ប្រភេទ​នេះ​តែងតែមាន​ចិត្តរឹង​ដូច​ដែក និង​ចូលចិត្ត​នៅតែ​ឯងៗ​។ គ្មាន​នរណាម្នាក់​ចង់បា​ន​ដៃគូ​ដែលមាន​ច​រិ​ក​លក្ខណៈ​ទាំងពីរ​ប្រភេទ​នេះឡើយ​។

​    ​៣. មនុស្ស​ឆ្លាត​មាន​ទំនោរ​ជ្រើស​យក​ភាព​ឯកោ​ជាជាង​ជ្រើស​យក​គូ​ខុស​
​    ​មនុស្ស​ឆ្លាត​តែង​គិត​បែប​វិភាគ​ស៊ីជម្រៅ សូម្បី​នៅពេល​និយាយ​ដល់​រឿង​ដូចជា​ទំនាក់ទំនង​ជាដើម​។ ហេតុនេះហើយ​ទើបបានជា​មនុស្ស​ឆ្លាត​យល់ឃើញថា​ការ​នៅ​តែឯង​ល្អប្រសើរ​ជាង​ការជ្រើសរើស​គូ​ខុស​។ វា​ជាការ​សម្រេចចិត្ត​មិន​សម​ហេតុផល​ទាល់តែសោះ​។ ដូច្នេះ មនុស្ស​ឆ្លាត​ភាគច្រើន​នៅ​លីវ​គឺ​ដោយសារតែ​ពួកគេ​ចង់​ជ្រើស​រើសយក​បែបនេះ​ដោយ​ខ្លួនឯង​។ នេះ​ជាការ​សម្រេចចិត្ត​ដ៏​ល្ងង់​មួយ​របស់​មនុស្ស​ឆ្លាត​៕

adverise with khmeread
ប្រភព៖ វ៉ា​យ​ដុន​យូ​ត្រាយ​ឌី​ស​

មតិយោបល់