adverise with khmeread 1

អ្នកស្រាវជ្រាវ​អាមេរិក​បង្កើត​ប្រអប់​មួយ​ដែល​អាចធ្វើឱ្យ​បេះដូង​របស់​សាកសព​រស់​ឡើងវិញ​

​    ​ឧបករណ៍​ថ្មី​មួយ ដែល​អាច​រក្សា​បេះដូង​របស់​មនុស្ស​ទើប​ស្លាប់ទៅ អាចជួយ​ដល់​មនុស្ស​ដែល​កំពុង​ត្រូវការ​ការវះកាត់​បេះដូង​ជាបន្ទាន់​បាន​។​

​    ​រចនា​ម៉ូដ​ឡើង​ដោយ​ក្រុមហ៊ុន Transmedics ស្ថិតនៅ​រដ្ឋ​ម៉ាសាឈូសេត បច្ចេកវិជ្ជា​នេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​រក្សា​បេះដូង​ឱ្យនៅ​ដំណើរការ បន្ទាប់ពី​ការស្លាប់​របស់​អ្នក​បរិច្ចាគ​បេះដូង​តាមរយៈ​ការ​ផ្តល់នូវ​អុកស៊ីសែន ឈាម និង​សារធាតុចិញ្ចឹម​ដល់​បេះដូង រហូតដល់​វា​អាច​យកទៅ​ផ្សាំ​ក្នុង​ខ្លួន​មនុស្ស​ម្នាក់​ផ្សេងទៀត នេះ​បើតាម​ការចុះផ្សាយ​របស់​វេ​ប​សាយ The Verge​។ ខណៈ​បច្ចេកវិជ្ជា​នេះ​នៅ​កំពុង​រង់ចាំ​ភ្លើង​ខៀវ​ពី​អ្នកអនុវត្ត​ច្បាប់​ក្នុង​សហរដ្ឋអាមេរិក​នៅឡើយ​នោះ "​ប្រអប់​ដាក់​បេះដូង​" នេះ​ត្រូវបាន​ប្រើប្រាស់​ដោយ​ជោគជ័យ​ក្នុងការ​វះកាត់​ផ្សាំ​បេះដូង​ចំនួន ១៥ លើក​រួចមកហើយ​ក្នុង​ចក្រភព​អង់គ្លេស និង​អូស្ត្រាលី​។

​    ​ឧបករណ៍​នេះ​តំណាងឱ្យ​ដំណោះស្រាយ​ថ្មី​បំផុត​មួយ​សម្រាប់​ការត្រៀម​វះកាត់​ផ្សាំ​បេះដូង ពី​អ្នកជំងឺ​ហៀ​ប​ស្លាប់​ដែល​សុខចិត្ត​បរិច្ចាគ​បេះដូង​ឱ្យទៅ​អ្នកជំងឺ​ម្នាក់ទៀត​។

​    ​លោក Antonio Regalado បាន​សរសេរ​ក្នុង​របាយការណ៍ MIT Technology Review ថា ក្នុងករណី​ភាគច្រើនបំផុត នៅពេល​មនុស្ស​ត្រូវបាន​ប្រកាសថា​ស្លាប់ បេះដូង​នឹង​ត្រូវគេ​ធ្វើឱ្យ​ត្រជាក់​ខណៈ​កំពុង​នៅក្នុង​ខ្លួន​សាកសព មុនពេល​វា​ត្រូវបាន​គេ​បញ្ឈប់ កាត់ រួច​បញ្ជូន​ចេញ​ក្រៅ​ក្នុង​សីតុណ្ហភាព ៤ អង្សា​។ អាកាសធាតុ​ត្រជាក់​ជួយ​ពន្យឺត​ការរំលាយ​ថាមពល​របស់​បេះដូង ជាហេតុ​ទុកពេល​ឱ្យ​វេជ្ជបណ្ឌិត​អាច​ផ្ទេរ​វា​ចេញទៅ​កាន់​អ្នកទទួល​បេះដូង​បរិច្ចាគ មុនពេល​កោសិកា​បេះដូង​ចាប់ផ្តើម​ងាប់​។

​    ​វេជ្ជបណ្ឌិត Abbas Ardehali ប្រធាន​កម្មវិធី​វះកាត់​បេះដូង និង​សួត​របស់ UCLA បាន​និយាយថា "​មុនពេល​គេ​រកឃើញ​ឧបករណ៍​ថ្មី​មួយ​នេះ សរីរាង្គ​របស់​មនុស្ស​មិនអាច​រស់នៅ​ក្រៅ​រាងកាយ​បានឡើយ​"​។

​    ​បេះដូង​អាចរ​ស់បាន​រយៈពេល​ខ្លី​បំផុត​ប្រសិនណាបើ​គ្មាន​ការផ្គត់ផ្គង់​ឈាម និង​អុកស៊ីសែន​ដើម្បី​រក្សា​ឱ្យ​វា​នៅ​លោត​។ វេជ្ជបណ្ឌិត​ភាគច្រើន​ចៀសវាង​មិន​ប្រើ​បេះដូង​របស់​អ្នក​បរិច្ចាគ​ដែល​ស្លាប់​ទេ ព្រោះ​វា​ខ្វះ​លំហូរ​ឈាម និង​អាច​ខូច​បេះដូង​ពេល​យកទៅ​វះកាត់​ដាក់​ក្នុង​ខ្លួន​មនុស្ស​ម្នាក់ទៀត​។ មួយវិញទៀត ពេលវេលា​សម្រាប់​វះកាត់​ផ្សាំ​បេះដូង​មាន​រយៈពេល​ត្រឹម ៥ ទៅ ៦ ម៉ោង​ប៉ុណ្ណោះ ហើយ​មាន​បេះដូង​តែ ២ ប៉ុណ្ណោះ​ក្នុងចំណោម ១០ ដែល​អាចរ​ស់បាន​ពេល​វះកាត់​ផ្សាំ​ក្នុង​សីតុណ្ហភាព​ត្រជាក់​។

​    ​ជាមួយនឹង​ឧបករណ៍​ថ្មី​នេះ បេះដូង​អាច​ប្រោះ​ឱ្យ​រស់​ឡើងវិញ និង​រក្សា​ការ​លោត​របស់​វា​ភ្លាមៗ​បន្ទាប់ពី​យកចេញ​ពី​ខ្លួន​របស់​សាកសព​។ ក្រៅពីនេះ ការរក្សា​វា​ឱ្យមាន​កម្តៅ និង​បំពេញ​មុខងារ​បាន​ស្រួល​នឹង​ផ្តល់​ពេលវេលា​ឱ្យ​វេជ្ជបណ្ឌិត​បាន​កាន់តែច្រើន​ដើម្បី​ធ្វើការ​ផ្សាំ​ដល់​អ្នកទទួល​ការបរិច្ចាគ​បេះដូង​៕

 

adverise with khmeread
ប្រភព៖ smithsonianmag

អ្នកនឹងចូលចិត្ត

មតិយោបល់