បើក​ម៉ូតូ​ឆ្លងផ្លូវ​បុក​អ្នក​ថ្មើរជើង ​របួសធ្ងន់​ម្នាក់ ​ស្រាល​ម្នាក់​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ និង​មនុស្ស​បណ្តាលឱ្យ​របួសធ្ងន់ម្នាក់​ របួសស្រាលម្នាក់​ និង​ខូចខាត​ម៉ូតូ​០២​គ្រឿង​កើតឡើង​នា​ថ្ងៃទី​១៣​ មេសា​ ២០១៧ វេលា​ម៉ោង៧ និង​៣០ នាទី​យប់​លើផ្លូវ​ជាតិ​លេខ​៦ ​ចន្លោះ​គីឡូម៉ែត្រ​លេខ​ 26-27 ស្ថិត​ក្នុងភូមិ ជ្រោយ​មេត្រី​ក្រោម​ឃុំ​ឫស្សី​ជ្រោយ  ស្រុក​មុខកំពូល​ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កដោយ​ជនជាតិ​ចិន (​មិន​ស្គាល់ឈ្មោះ​) ស្នាក់នៅ​ភូមិ​ជ្រោយ​មេត្រី​ក្រោម​ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល​ខេត្តកណ្ដាល ធ្វើដំណើរ​ឆ្លងផ្លូវ ពី​លិចទៅ​កើត​បណ្ដាលឱ្យ​ម៉ូតូ​០១​គ្រឿង​ម៉ា​កនិច​ពណ៌​លឿង​តែ​បិត​​ស្កុ​ត​ខៀវ​ពាក់​ស្លាកលេខ​ភ្នំពេញ​ 1BU-5427​ បើកបរ​ដោយ​ឈ្មោះ​ ពេជ្រ ចាន់​ថេត​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទំនប់ ស្រុក​ជើងព្រៃ​ខេត្តកំពង់ចាម ដែល​ធ្វើ​ដំ​ណើ​រ​ពី ត្បូង ទៅ​ជើង ហើយ​បានមក​បុក មនុស្ស ឆ្លងផ្លូវ​ខាងលើ​បណ្ដាលឱ្យ​របួសធ្ងន់​ដល់​ជនជាតិ​ចិន​ហើយ​បាន​បញ្ជូនទៅ​ព្យាបាល​នៅ​ពេទ្យ​ភ្នំពេញ​។​

    ចំណែក​អ្នកបើកបរ​ម៉ូតូ​របួសស្រាល​ហើយ​បាន​បញ្ចូនទៅ​ព្យាបាល​នៅ ពេទ្យ​ឯកជន​ឬ​ស្សី​ជ្រោយ ចំពោះ​ម៉ូតូ​បាន​យកមក​រក្សាទុក​នៅ អធិការដ្ឋាន​ស្រុក​មុខកំពូល​៕


adverise with khmeread