adverise with khmeread 1

ប៉ូលិស​ខណ្ឌ​សែន​សុខ​ល្បាត ចាប់បាន​ចោរ​គាស់​ផ្ទះ​២​នាក់​

     ភ្នំពេញ ៖ ចោរ​គាស់​ផ្ទះ​២​នាក់​ត្រូវបាន​ប៉ូលិស​អន្តរាគមន៍​របស់​ខណ្ឌ​សែន​សុខ​ល្បាត ប្រទះឃើញ​បាន​ចាប់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​ប៉ុស្តិ​ទឹកថ្លា កាលពី​វេលា​ម៉ោង ២​និង​៥០​នាទី​ទៀបភ្លឺ​ឈានចូល​យប់​ថ្ងៃទី ១ កុ​ម្ភៈ ២០១៦ នៅ​ផ្ទះជួល​មួយកន្លែង​គ្មាន​លេខ នៅ​ខាងក្រោយ​ផ្សារ​ទឹកថ្លា ភូមិ​ផ្សារ​ទឹកថ្លា ស្ថិតក្នុង​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ ។​

    ប៉ូលិស​និយាយថា ចោរ​ទាំង​២​នាក់​នេះ ទី​១-​ឈ្មោះ ប៉ូច សីហា​ក់ អាយុ​១៩ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ស្ងូ​ន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ​និង​ទី​២​ឈ្មោះ ទិ​ត្យ យុន​សុភ​ក្ត្រ័ អាយុ ៣២ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​បុរី​សន្តិភាព​២ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

     ប៉ូលិស​បន្តថា នៅមុន​ពេល​ឃាត់​បាន​កម្លាំង​អន្តរាគមន៍​ខណ្ឌ​សែន​សុខ មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ល្បាត​ការពារ​ក្នុង​មូល​ដ្ធា​ន​ទប់ស្កាត់​បទល្មើស​។​លុះ​ទៅដល់​ក្នុង​ប្លុក​ត្រពាំង​ឈូក ក៏​ប្រទះឃើញ​ជនសង្ស័យ​ទាំង​២​នាក់​ជិះ​ម៉ូតូឌុប​១​គ្រឿង​ដោយ​ក្នុង​ដៃ​របស់​ពួកគេ​មាន​កាន់ ទូរទស្សន៍​Samsung LED និង​កុំព្យូទ័រ Laptop ១​គ្រឿង ។​

    ឃើញ​ចម្លែក​ក៏​តាម​ឃាត់​ឆែក​សួរនាំ ទើប​ដឹងថា​ទើបតែ​គាស់​បាន បម្រុង​យកមក​លក់​នៅ​ប្លុក​ត្រពាំង​ឈូក​ដើម្បី​ទិញ​ថ្នាំញៀន​ជក់ ។​បន្ទាប់មក​សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​ទាំង​២​នាក់មក​ជ​ង្អុ​ល​ប្រាប់​ពី​កន្លែង​និង​ទីតាំង​ដែល​ពួកគេ​ធ្វើ​សកម្មភាព​។​
​លុះ​ពេលមកដល់​បានឃើញ​ទ្វារ​បន្ទប់​ចំហរ ព្រោះ​បន្ទប់​នោះ​ម្ចាស់​បាន​ចាក់សោ​ចោល​អត់​នៅ ។​

    បើតាម​សម្តី​ពី​អ្នកជិតខាង​នៅ​ទី​នោះបាន​ប្រាប់​ឲ្យ​ដឹងថា នៅ​ម្តុំ​នោះ​ឧស្សាហ៍​មាន​ចោរ​គាស់​ផ្ទះ​បាត់​របស់របរ​ជា​ញឹកញាប់ ហើយ​ពួកគាត់​សប្បាយចិត្ត​យ៉ាងខ្លាំង​ដោយ​ឃើញ​សមត្ថកិច្ច​ចាប់បាន​យ៉ាងនេះ​។​

    ក្រោយពេល​កើតហេតុ ជនសង្ស័យ​ទាំង​២ ត្រូវបាន​បញ្ចូនទៅ​ប៉ុស្តិ៍​ទឹកថ្លា ដើម្បី​កសាង​សុំ​ណុំ​រឿង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕​

adverise with khmeread

មតិយោបល់