បាត់​មួយ​យប់ ព្រឹកឡើងឃើញសពក្នុងសមុទ្រ

    កោះកុង ៖ បុរស​ម្នាក់​បាន​ស្លាប់​បន្ទាប់ពី​លិច​អូប័រ​មួយ​យប់​ទើប​រក​សាកសព​ឃើញ​ ដែល​គ្រោះ​ថ្នាក់​នេះ​កើតឡើង​នៅ​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ វេលា​ម៉ោង​៥​​ និង​៤០នាទី​ល្ងាច នៅ​ចំណុច​ភូមិ​ជ្រោយ​ប្រស់ ឃុំ​ជ្រោយ​ប្រស់ ស្រុក​-​ខេត្តកោះកុង។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ សួស ឃី ភេទ​ប្រុស អាយុ៤៤​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំ​នៅ​ភូមិ​ជ្រោយ​ប្រស់ ឃុំ​ជ្រោយ​ប្រស់ ស្រុក​កោះកុង។ 

    សព​រងគ្រោះ មាន​បងប្អូន​ទៅ​ស្រង់​យក​សព​មកដល់​ផ្ទះ  នៅវេលា​ម៉ោង០៦ ​និង២០​នាទី ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០១៧ ហើយ​រាយការណ៍​ជូន​កម្លាំង​ប៉ុស្តិ៍​ជ្រោយ​ប្រស់។ 

    ក្រោយ​ទទួលបាន​ដំណឹង​នេះ លោកនាយ​ប៉ុស្តិ៍​ស្តីទី បាន​សហការ​ជាមួយ​អាជ្ញាធរ​ភូមិ ចុះ​ពិនិ​ត្យ​សាកសព ឃើញថា​ជនរងគ្រោះ ពិតជា​បាន​លង់ទឹក​ស្លាប់ ក្រោយពេល​លិច​អូប័រ​ពិតប្រាកដ​មែន៕

adverise with khmeread