​អ្នកជំនាញ​យោធា​ថា បើ​អាមេរិក​ចង់​កម្ចាត់ ISIS គួរតែ​ទម្លាក់​គ្រាប់បែក​នៅ​អ៊ីរ៉ាក់ ឬ​ស៊ី​រី​ទើបត្រូវ មិនមែន​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ទេ​! បំណង​អាមេរិក​គឺ​ដើម្បី​បន្លាច​គីម​ជុង​អ៊ុន​ប៉ុណ្ណោះ​!

    ​លោក ដូ​ណា​ល់​ត្រាំ បាន​បាញ់​គ្រាប់បែក​គ្មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដ៏​ធំ​ដែល​សហរដ្ឋអាមេរិក​មិន​ធ្លាប់​បាញ់​ពីមុន ដាក់​ពួក​ជ្រុលនិយម ISIS នៅ​អា​ហ្វា​ហ្គា​នី​ស្ថាន ប៉ុន្តែ​អ្នកជំនាញ​យោធា​ម្នា​ក់បាន​អះអាងថា គ្រាប់​នោះ​គឹ​មានបំណង​លើ​ប្រទេស​ប្រទេស​ផ្សេង​ទេ​។​

​    ​ជម្លោះ​រវាង​សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង​នឹង​ឈានដល់​ចំណុច​ពុះ​ខ្លាំង​ក្នុង​សប្ដាហ៍​នេះ​។​

​    ​ក្រុម​អ្នកជំនាញ​យោធា​ជឿថា កូរ៉េខាងជើង​នឹង​បាញ់​មី​ស៊ី​ល​អំឡុង​ទិវា​ព្រះអាទិត្យ ដែល​ប្រារព្ធ​ពី​កំណើត​របស់​ប្រជាជាតិ​មួយ​នេះ​។​

​    ​ការបាញ់​នោះ​អាចជា​គ្រាប់បែកនុយក្លេអ៊ែរ និង​ជាការ​ធ្វើតេស្ត​ដ៏​ធំ​របស់​កូរ៉េខាងជើង ជាមួយ​ឱកាស​គ្រាប់បែក​នោះ​ជា​មី​ស៊ី​ល​ឆ្លង​ទ្វីប​ដ៏​គ្រោះថ្នាក់​។​

​    ​លោក ដូ​ណា​ល់​ត្រាំ បាន​ឆ្លើយតប​វិញ​ដោយ​បើក​ការវាយប្រហារ​តាម​ដែនអាកាស​លើ​ប្រទេស​ស៊ី​រី ដែល​នេះ​ជា​បង្ហាញ​អំណាច​ដ៏​ខ្លាំងក្លា​របស់​ពួកគេ​។​

​    ​ហើយ​អតីតមន្ត្រី​ស៊ើបការណ៍​យោធា​អាមេរិក​ឈ្មោះ James Peek ជឿថា គ្រាប់បែក​ដ៏​ធំ​និង​មាន​ឥទ្ធិពល GBU-43/B Massive Ordnance Air Blast មានបំណង​បន្លាច​កូរ៉េខាងជើង​។​

​    ​គាត់​បាន​និយាយថា "​យើង​ប្រហែល​ឈានដល់​ការ​តតាំង​រវាង​សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង​។ ឥរិយាបថ​របស់​រដ្ឋា​ភិ​បាល​ក្រុង​ព្យុងយ៉ាង​រឹតតែ​យ៉ាប់យ៉ឺន​ក្រោម​របប​របស់លោក គីម​ជុង​អ៊ុន​"​។​

​    ​កូរ៉េខាងជើង​បានធ្វើ​តេស្ត​នុយក្លេអ៊ែរ​ចំនួន​បី​លើក ក្នុងចំណោម​ប្រាំ​លើក​របស់​ពួកគេ នា​រយៈពេល​ប្រាំ​ឆ្នាំ​ចាប់តាំងពី​លោក គីម ចូលកាន់​អំណាច​ស្របពេល​ការធ្វើ​តេស្ត​ចំនួន​ពីរបាន​ធ្វើឡើង​កាលពី​ឆ្នាំមុន​។​

​    ​លោក Peek បាន​បន្ថែមថា ប្រសិនបើ​គ្រាប់បែក​នេះ​មានបំណង​បំផ្លាញ ISIS អ៊ីចឹង​វា​គួរតែ​បាញ់​ដាក់​មូលដ្ឋាន​របស់​ក្រុម​ភេរវកម្ម​នេះ​នៅ​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ី​រី​។​

​    ​លោក​ក៏បាន​និយាយទៀតថា "​អ៊ីចឹង​ហើយ​បានជា​ការវាយប្រហារ​នេះ​មិនមាន​បំណង​លើ ISIS​។ ផ្ទុយទៅវិញ គ្រាប់បែក​នេះ​មានបំណង​លើ​កូរ៉េខាងជើង​។ វា​ត្រូវបាន​រចនា​ឡើង​អំឡុង​សង្គ្រាម​អ៊ីរ៉ាក់ ដើម្បី​បំផ្លាញ​មូលដ្ឋាន​នុយក្លេអ៊ែរ​ក្រោម​ដី​"៕

ប្រភព៖ បរទេស

adverise with khmeread