adverise with khmeread Isis syria bombing 620x399

ពួក ISIS បំផ្ទុះ​គ្រាប់បែក​ពីរ​គ្រាប់​ក្បែរ​ទីសក្ការៈ​ស៊ី​អ៊ី​ត​នៅ​ស៊ី​រី​សម្លាប់​មនុស្ស ៧១ នាក់​

​    ​អង្គការ​អង្កេត​ការណ៍​សិទ្ធិមនុស្ស​មួយ​បានឱ្យដឹងថា ការ​បំផ្ទុះ​គ្រាប់បែក​ដែល​អះអាង​ទទួលខុសត្រូវ​ដោយ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម (IS) បានសម្លាប់​មនុស្ស ៧១ នាក់ និង​បណ្តាលឱ្យ​របួស​រាប់សិប​នាក់​ទៀត​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ក្បែរ​ទីសក្ការៈ​ស៊ី​អ៊ី​ត​ជាទីគោរព​មួយ​នៅក្រៅ​រដ្ឋធានី​ដា​ម៉ាស​របស់​ស៊ី​រី​។ 

​    ​ការផ្ទុះ ដែល​កើត​ឡើងខណៈ​ប្រេសិត​ស៊ី​រី​ប្រចាំ UN កំពុង​ជួប​ការលំបាក​ក្នុងការ​កោះប្រជុំ​សន្តិភាព​នៅក្នុង​ទីក្រុង​ហ្សឺ​ណែវ បាន​បណ្តាលឱ្យមាន​ស្នាម​ក្រហូង​ដ៏​ធំ​មួយ​លើផ្លូវ ធ្វើឱ្យ​រថយន្ត​ជាច្រើន​ក្រឡាប់​ឆេះ និង​បែក​កញ្ចក់​បង្អួច​។ 

​    ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​ស៊ី​រី ជា​ក្រុម​អង្កេត​ការណ៍​មាន​មូលដ្ឋាន​នៅ​អង់គ្លេស​បាន​និយាយថា មនុស្ស ៧១ នាក់​ត្រូវបាន​សម្លាប់​ក្នុងការ​បំផ្ទុះ​ចំនួន​ពីរ​កន្លែង​ក្បែរ​ទីសក្ការៈ Sayyida Zeinab ក្នុងនោះ​រួមមាន​ទាំង​ក្មេង ៥ នាក់​ផងដែរ​។ 

​    ​អង្គការ​នេះ​បានឱ្យដឹង​ទៀតថា ការផ្ទុះ​ទីមួយ​គឺជា​រថយន្ត​អត្តឃាត តាម​ពីក្រោយ​ដោយ​ជន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត ដែល​បំផ្ទុះ​ខ្សែក្រវាត់​គ្រាប់បែក​របស់ខ្លួន​នៅពេល​ហ្វូងមនុស្ស​ប្រមូល​ផ្តុំគ្នា​។​

​    ​មុននេះ​បណ្តាញ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ស៊ី​រី​បាន​រាយការណ៍​ថា មនុស្ស​ចំនួន ៥០ នាក់​ត្រូវបាន​សម្លាប់​និង​របួស ១២០ នាក់​។​

​    ​គួរ​បញ្ជាក់ដែរថា មនុស្ស​ជាង ២៦០.០០០ នាក់​ហើយ​ត្រូវបាន​សម្លាប់​ក្នុង​សង្គ្រាមស៊ីវិល​ស៊ី​រី ដែល​បណ្តាលឱ្យ​មនុស្ស​ពាក់កណ្តាល​ប្រទេស​ធ្វើ​ចំណាកស្រុក​ទៅកាន់​ក្រៅ​ស្រុក និង​ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​នៅក្នុង​ប្រទេស​៕

adverise with khmeread
ប្រភព៖ ឆានែលញូវស៍អេស៊ា

មតិយោបល់