adverise with khmeread Image 9

អ្នកនាង Lydia Sarunrat ទោះបី​មាន​ផ្ទៃពោះ​ក៏​អាចធ្វើ​លំ​ហាត់ប្រាណ​បាន​

  តារាចម្រៀង​និង​សម្តែង​របស់​ថៃ​មួយរូប​អ្នកនាង Lydia Sarunrat បាន​ព្យាយាម​ពន្យល់​ដល់​អ្នកគាំទ្រ​រូបនាង នៅ​ដែល​ពួកគេ​មានការ​បារម្ភ​ចំពោះ​ការធ្វើ​លំ​ហាត់ប្រាណ​របស់​នាង ពេល​កំពុងមាន​ផ្ទៃពោះ​បែបនេះ​។​

   យោងតាម​ការ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Instagram របស់​នាង​គឺមាន​ន័យ​ចង់​ឲ្យ​ស្ត្រី​ដែលមាន​ផ្ទៃពោះ​ទាំងអស់​មាន​សុខភាព​ល្អ​ទាំង​ម្តាយ​និង កូន​។ នាង​បន្តថា ស្ត្រី​គ្រប់រូប​គួរ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​មុនពេល​ធ្វើ​លំ​ហាត់ប្រាណ​ដើម្បី​ថែទាំ​សុខភាព​ឲ្យ​បានល្អ​នៅពេល​មាន​ផ្ទៃពោះ​។​

   នាង​បញ្ជាក់ថា ដោយសារតែ​នាង​មាន​ជំនាញ​ទៅលើ​ការធ្វើ​លំ​ហាត់ប្រាណ​ស្រាប់​នាង​គ្រាន់តែ​ចង់​ណែ​នាំទៅ​ស្ត្រី​ទាំងអស់​ឲ្យ​ធ្វើ​លំ​ហាត់​មួយ​ដ៏​ត្រឹមត្រូវ​ជាមួយ​អ្នកជំនាញ​ដើម្បី​ធានាថា​ការធ្វើ​លំ​ហាត់ប្រាណ​របស់​អ្នក​ទាំងអស់គ្នា​ពិត​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​និង​បច្ចេកទេស​របស់​អ្នកជំនាញ​ដែល​ធ្វើ​លោកអ្នក​និង កូន​មាន​សុខភាព​ល្អ​និង​មាន​សុ​វត្តិភាព​។​

   នាង​បន្តទៀតថា "​យើង​ត្រូវ​សិក្សា​ឲ្យ​បាន​ច្បាស់​អំពី​ការធ្វើ​លំ​ហាត់ប្រាណ ដើម្បី​បង្ការ​ហានិភ័យ​ពេលដែល​យើង​មាន​ផ្ទៃពោះ​"៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់