adverise with khmeread 1

អស់​កង្វល់​រឿង​ស្បែក​ជ្រីវជ្រួញ​និង​យារ​ធ្លាក់​ជាមួយនឹង​រូបមន្ត​គ្រឿងផ្សំ​២​នេះ​

    ​ខណៈដែល​ពេលវេលា​កន្លងទៅ​បន្តិច​ម្តងៗ ស្បែក​របស់​យើង​នឹង​កាន់តែ​ចាស់ ហើយ​សមាសធាតុ​ធម្មជាតិ​នឹង​ចាប់ផ្តើម​ថយចុះ​កម្លាំង​និង​ភាពយឺត​របស់​វា​។ សំណាងល្អ មាន​គ្រឿងផ្សំ​សាមញ្ញ​ពីរ​ដែល​អាច​ប្រឆាំងនឹង​ស្បែក​ជ្រីវជ្រួញ​និង​យារ​ធ្លា​ក់បាន​។

​    ​ហេតុអ្វី​បានជា​គ្រឿងផ្សំ​ពីរ​នេះ​មាន​អត្ថប្រយោជន៍​?

​    ​១. ត្រសក់​
​    ​គ្រឿងផ្សំ​ក្នុង​ត្រសក់​ជួយ​ស្តារ​ស្បែក​ឡើងវិញ​តាមបែប​ធម្មជាតិ​។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដូចជា​វីតាមីន C និង K ប្រយុទ្ធ​ប្រឆាំងនឹង​រ៉ាឌីកាល់​សេរី ដែល​បង្ក​ឱ្យ​ស្បែក​ជ្រួញ​និង​យារ​ធ្លាក់​។ សារធាតុ​ស៊ី​លីកា (Silica) ក្នុង​ត្រសក់​គឺជា​គ្រឿងផ្សំ​សំខាន់បំផុត​ដែល​ប្រយុទ្ធ​ប្រឆាំងនឹង​ភាព​ជ្រីវជ្រួញ និង​គាំទ្រ​ដល់​ការលូតលាស់​ជាលិកា​ស្បែ​កមុខ​។

​    ​២. ស៊ុត​ស​
​    ​ស៊ុត​សមាន​អត្ថប្រយោជន៍​ជាច្រើន ក្នុងនោះ​មាន​ទាំង​សមត្ថភាព​ក្នុងការ​បន្តឹង​ស្បែក​ផងដែរ​។

​    ​* តើ​ត្រូវយក​គ្រឿងផ្សំ​ទាំងពីរ​នេះ​ធ្វើ​ដូចម្តេច​ជា​បន្តទៀត​?
​    ​កាត់​ត្រសក់​ជា​ពីរ​កំណាត់ រួច​ចិត​សំបក​មួយ​កំណាត់​ផ្សេងទៀត​។ បន្ទាប់មក ហាន់​ត្រសក់​ចិត​សំបក​ហើយ​ជា​បន្ទះ​តូចៗ តែ​មិនឱ្យ​ធំ​ជាង ១ អ៊ី​ញ​នោះទេ​។

​    ​យក​ត្រសក់​ហាន់​ហើយ​ដាក់​ក្នុង​ម៉ាស៊ីន​ក្រឡុក រួច​ក្រឡុក​វា ២ នាទី​ក្នុង​ល្បឿន​មធ្យម​។ ល្បាយ​កិន​ហើយ​ត្រូវតែមាន​សភាព​ខាប់ៗ​។

​    ​បន្ទាប់មក ដាក់​កន្ដ្រង​មួយ​លើ​ចានគោម ហើយ​យក​ត្រសក់​កិន​ខាប់ៗ​មក​ប៉ាត​ពីលើ​កន្ត្រង​។ បន្ទាប់មក​យក​ស្លាបព្រា​មក​ជញ្ជាត់​យក​ទឹក​ត្រសក់​។

​    ​បន្ទាប់មកទៀត យក​ស៊ុត​ស​មួយគ្រា​ប់ម​កលាយ​ជាមួយ​ទឹក​ត្រសក់​។

​    ​យក​ទឹក​ត្រសក់​លាយ​រួចមក​លាប​ពីលើ​ផ្នែក​នៃ​ដងខ្លួន​ដែល​ចង់ឱ្យមាន​ភាព​តឹង​ណែន​។ ទុកចោល ១៥ នាទី បន្ទាប់មក​សឹម​លាង​សម្អាត​ជាមួយ​ទឹក​ត្រជាក់​។

​    ​សម្រាប់​លទ្ធផល​ជាទី​គាប់ចិត្ត សូម​យក​វា​ធ្វើជា​ម៉ាស​បិតមុខ​រាល់​ម្តង​ឬ​ពីរដង​ក្នុង​មួយ​សប្តាហ៍​៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់