adverise with khmeread 3

ខឹង​ស្រី​ស្នេហ៍​ដក​កាំភ្លើងខ្លី​បាញ់​មេឃ​៣​គ្រាប់​បង្ក​ការភ្ញាក់ផ្អើល​

    ភ្នំពេញ ៖ ស្នូរ​កាំភ្លើង​ចំនួន​៣​គ្រាប់​បា​នប​ន្លើ​ឡើង​បង្ក​ការភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​ភិតភ័យ​នាំគ្នា​រត់​ចូល​ផ្ទះ ដោយសារ​បុរស​ម្នាក់​ឈ្លោះ​គ្នា​ជាមួយនឹង​ស្រី​ស្នេហ៍ ហើយ​ទាំង​ជនបង្ក​និង​ស្រី​ស្នេហ៍​នាំគ្នា​គេច​អស់ ។​

    អំពើ​បាញ់បោះ​សេរី​ដែល​សមត្ថកិច្ច​មិនអាច​ត្រួតត្រា​បាន​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៦ ខាងកើត​ផ្សារ​ទួល​សង្កែ តាម​បណ្តោយ​ផ្លូវ​លេខ​១០៣ ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​និង​នារី​ម្នាក់​ជិះ​ម៉ូតូឌុប​គ្នា​ហើយ​បានមក​ឈប់​នៅ​កន្លែងកើតហេតុ ។​មួយសន្ទុះ​ក្រោយមក​ក៏បាន​ឈ្លោះប្រកែក​ពាក្យសម្តី​ជាមួយគ្នា​យ៉ាងខ្លាំង​និង​បាន​ប្រទាញ​ប្រ​ទង​គ្នា​ទៅមក ហើយ​បុរស​ជា​សង្សារ​ខឹងសម្បារ រួច​ក៏​ជិះ​ម៉ូតូ​ចេញ​និង​ដក​កាំភ្លើងខ្លី​ចេញពី​ចង្កេះ​បាញ់​ឡើងលើ​៣​គ្រាប់ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្បែរ​នោះ​ភ័យ​ស្លន់ស្លោរ​នាំគ្នា​រត់​ចូល​ផ្ទះ​។​

   ប្រភព​បន្តថា បន្ទាប់ពី​បាញ់​រួច​បុរស​រូប​នោះបាន​ជិះ​ម៉ូតូ​គេច​ចេញទៅ​បាត់ ដោយ​ទុក​ឲ្យ​នារី​ជា​សង្សារ​ដើរ ហើយ​រូបនាង​ក៏​ហៅ​ម៉ូតូឌុប​ជិះ​ទៅ​បាត់​ដែរ​។ ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បានត្រឹមតែ​ដើរ​រើស​សំបក​គ្រាប់​ដែល​គេ​បាញ់​ហើយ​ទុក​រាយការណ៍​តែប៉ុណ្ណោះ​៕​

adverise with khmeread

មតិយោបល់