adverise with khmeread Image %287%29 copy

ប្រើ​ល្បិច​ឲ្យ​ទៅ​រួម​រ័ក្ស​នៅ​គុម្ព​ត្រែង​បង្កឱកាស​ឲ្យបក្ខពួក​វាយ​សម្លាប់​ប្លន់​យក​ម៉ូតូ ​

    ភ្នំពេញ​៖ នារីម្នាក់ប្រើល្បិចឲ្យដៃគូទៅរួម​រ័ក្ស​នៅ​គុម្ព​ត្រែង​ថាស្រួលជាង បង្កឱកាសឲ្យបក្ខពួកវាយ​សម្លាប់​ប្លន់​យក​ម៉ូតូ ​នៅវេលា​ម៉ោង ១​និង​៣០​នាទី​យប់ ថ្ងៃទី​៤​ខែ​ធ្នូ​ឆ្នាំ​២០១៥​នេះ នៅ​ចំណុច​កើតហេតុ​មុខ​ហាង​នំបុ័ង​6A​ ផ្លូវជាតិលេខ៦អា
ភូមិគរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ហើយត្រូវប៉ូលិសឃាត់ខ្លួនទាំង២នាក់។
       ប៉ូលិសនិយាយាថា ជនសង្ស័យប្រុសស្រីទាំង២ដែលសមត្ថកិច្ចឃាត់បាន ទី១-ឈ្មោះ គឿន គីម ភេទប្រុស អាយុ២២ ឆ្នាំ ជាសន្តិសុខអាយអេសអេ (ISA)មានទីលំនៅឃុំអូតាប៉ោង ស្រុកបាកាន ខេត្តពោធិសាត់ និងទី២-ឈ្មោះ
អួច ស្រីរដ្ឋ ភេទស្រី អាយុ១៨ឆ្នាំ ជាបុគ្គលិកបំរើការនៅហាងមនោរម្យ​ ស្នាក់នៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។​​​​​ ចំណែកសពជនរងគ្រោះពុំទាន់ស្គាល់ឈ្មោះនៅឡើយ ។
    សមត្ថកិច្ចធ្វើការសន្និដ្ឋានជាជំហានដំបូងថា ករណីខាងលើនេះ គឺជាករណីវាយសម្លាប់ប្លន់​យកម៉ូតូ ព្រោះជន​សង្ស័យ​ប្រុស​ស្រីទាំង២នាក់ ដែល​ឃាត់ខ្លួនបានមានស្នាមប្រឡាក់ឈាមពេញខ្លួន ហើយពេលនោះកម្លាំងជិះល្បាតនៅក្នុងមូលដ្ឋាន បានជិះល្បាតមកដល់កន្លែងកើតហេតុក៏បានប្រទះ​ឃើញមនុស្ស​ប្រុស​ស្រី​២នាក់ ឈរនៅមុខដីឡូត៍កន្លែងកើតហេតុដែលគួរឱ្យសង្ស័យ ក៏ធ្វើការឃាត់ខ្លួន​ពួក​គេតែម្តងទៅ ។
    ប៉ូលិសនិយាយថា ដំបូង​ឡើយ​ជនរងគ្រោះ​និង​នារី​ជា​ជនល្មើស​បាន​ផឹកស៊ី​ជាមួយ​គ្នា​បន្ទាប់​មក​ជន​រងគ្រោះ​បបួល​នារី​ជា​ជនល្មើស​ឡើង​ផ្ទះសំណាក់ តែ​នាង​ថា​មិនបាច់​ទេ​គឺ​រួមភេទ​នៅក្នុង​គុម្ពដើម​ត្រែង​នេះ​ហើយ​ស្រួលជាង។ពេលនោះ​ជនរងគ្រោះ​ក៏​ចាប់ផ្តើម​អោបថើប ហើយត្រូវបក្ខពួកជា​ជនល្មើស​មក​វាយ​សំពងរហូតដល់ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។
     ក្រោយមកសមត្ថកិច្ចក៏បានធ្វើការត្រួតពិនិត្យជុំវិញកន្លែងកើតហេតុ ក៏បានប្រទះឃើញសពបុរស រងគ្រោះត្រូវគេវាយបែកក្បាលធ្លាយខួរស្លាប់បាត់ទៅហើយ និងមានបន្សល់ទុកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៍ខ្មៅមួយគ្រឿងនៅកន្លែងកើតហេតុ និងស្រោមអនាម័យ ចំនួន០១ចំនួនផងដែរ ។
    បច្ចុប្បន្នជនសង្ស័យទាំង ២នាក់សមត្ថកិច្ចកំពុងតែសួរនាំបន្តទៀត នៅអធិការដ្ឋានខណ្ឌជ្រោយចង្វារ និងកសាងសំណុំរឿងដើម្បី ចាត់ការទៅតាមផ្លូវច្បាប់  រួចទើបស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ៕

adverise with khmeread

មតិយោបល់