adverise with khmeread 1

​តើ Chelsea ឬក៏ Man City ដែល​នឹង​ឡើងទៅ​វគ្គ​បន្ទាប់​នៃ​ការប្រកួត FA Cup ជុំ​ទី​៥?

ក្រុម​សេដ្ឋី​ប្រេង Chelsea និង​ក្រុម​អ្នកមាន​អារ៉ាប់ Man City នឹងត្រូវ​ប្រឈមមុខ​ដា​ក់​គ្នា​ក្នុង​ការប្រកួត​ស៊ីសាច់ហុតឈាម​ជុំ​ទី​ប្រាំ​នៃ​ការប្រកួត​បាល់ទាត់ FA Cup​។​

​ក្រុម​តោ​ខៀវ ដែល​បាន​បំបាក់​ក្រុម MK Dons យ៉ាង​ចាស់ដៃ​ដោយ​លទ្ធផល ៥-១ ក្នុង​ជុំ​ទី​បួន​កាលពី​យប់ម្សិល​មិញ​នេះ នឹងត្រូវ​ទទួល​ស្វាគមន៍​ក្រុម​ខ្លាំង Man City ដែល​បាន​បំបាក់​ក្រុម Aston Villa ៤-០ យ៉ាង​ងាយស្រួល​កាលពី​ថ្ងៃ​សៅរ៍​។​

​ក្រុម Shrewsbury នៅ​លំដាប់​ទី ២០ នៃ​ក្របខ័ណ្ឌ Leauge 1 នឹងត្រូវ​ប្រឈមមុខ​ក្រុម​បិសាច​ក្រហម Man Utd នៅក្នុង​ទឹកដី New Meadow ខណៈ​ម្ចាស់​ជើងឯក​កាំភ្លើង​ធំ Arsenal នឹងត្រូវ​បើក​កីឡដ្ឋាន Emirates ដើម្បី​ទទួល​ក្រុម Hull City នៅ​ថ្ងៃទី ២០ ខែកុម្ភៈ​នេះ​។​

​គូ​ដែល​នឹងត្រូវ​ជួបគ្នា​នៅក្នុង​ជុំ​ទី ៥ នៃ FA Cup ធ្វើឡើង​នៅ​ថ្ងៃទី ២០ ខែកុម្ភៈ ៖

Chelsea v Manchester City
Reading v West Brom or Peterborough
Watford v Leeds United
Shrewsbury v Manchester United
Blackburn v Liverpool/West Ham
Tottenham v Crystal Palace
Arsenal v Hull
Bournemouth v Everton​

adverise with khmeread

មតិយោបល់