adverise with khmeread Ronda web

បន្ទាប់ពីបរាជ័យលើសង្វៀន អតីតជើងឯក UFC នាង Ronda Rousey ងាកមកបង្ហាញភាពសិចស៊ីលើឆ្នេរវិញម្តង

          រ៉ុនដា រូស៊ី (Ronda Rousey) អតីតកីឡាការិនី​ជើងឯក​វាយ​ក្បាច់គុន​ចម្រុះ UFC បាន​បង្អួត​រូបរាងនៅ​ពេល​នាង​ថតអាក្រាត​កា​យ​នៅ​មាត់ឆ្នេរ។

          បន្ទាប់ពី រូស៊ី បាត់បង់ខ្សែ​ក្រវ៉ាត់​ទម្ងន់​ស្រាល​ទៅលើ​កីឡាការិនី ហូលលី ហូម (Holly Holm)មកនាងធ្លាប់សន្យា​ថានឹង​ស្ថិតនៅ​ឲ្យ​ឆ្ងាយ​ពី​បណ្តាញព័ត៌មាន​ ។ ប៉ុន្តែកាលពី​ខែ​វិច្ឆិកា​ រូស៊ី បាន​ឈរថតរូប​ដោយស្លៀក​ពាក់តែ​​​ឈុត​ប៊ីគីនីដែល​ប្រើ​ដោយថ្នាំពណ៌​នៅលើ​ដងខ្លួនរបស់នាង។ការថតរូបនេះ​បានធ្វើ​​នៅ​ Bahamas វាហាក់ដូចជាថា​ រូស៊ី បន្ត​ធ្វើ​ឲ្យ​សាធារណៈ​ជន​ចាប់អារម្មណ៍​នាងជាថ្មី។

          បើទោះបីជានាង​កំពុងផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​អាជីព​របស់នាងក៏​ដោយ​ ក៏នាង​បាន​បញ្ជាក់​រួច​ហើយ​ថា នាង​នឹង​នឹក​ដល់​ព្រឹត្តិការណ៍ UFC 200 ។

          នៅទីបំផុតកីឡាការិនីវ័យ២៨​ឆ្នាំរូបនេះ​ បាន​អបអរសាទរ​ចំពោះ ហូម នៅ​រយៈ​ពេល​ប្រាំ​បួន​​សប្តាហ៍​ បន្ទាប់ពី​បរាជ័យ​នេះ។ កាលពីដើម​ខែនេះ រូស៊ី បាន​បង្ហាញមុខ​ជា​សាធារណៈ​​លើក​ដំបូង​ចាប់តាំង​ពី​ប្រកួត​ចាញ់​ដោយបានចូលរួមជា​ភ្ញៀវ​នៅក្នុងកម្មវិធី Saturday Night Live ហើយ​បាន​ប្រើ​ប្រាស់ឱកាសនេះ ដើម្បី​បកស្រាយពី​បរា​ជ័យ​របស់នាង៕

adverise with khmeread

មតិយោបល់