adverise with khmeread 30c0285600000578 0 image a 44 1454234909729

ទិដ្ឋភាព​កម្រ​ជួប​! ធ្លាប់តែ​ឮ​ក្របី​វ័ធ ឥឡូវ​ដំរី​វ័ធ​ក្របី​វិញ​ម្តង​!

​    ​នេះ​គឺជា​ទិដ្ឋភាព​គួរឱ្យ​តក់​ស្ល​ត់​មួយ ដែល​ដំរី​ក្រេវក្រោធ​មួយ​ក្បាល​ចាប់​ក្រវាត់​ក្របី​ជាមួយនឹង​ប្រមោយ​របស់​វា ដោយ​ធ្វើឱ្យ​ក្របី​ប៉ើង​ទៅលើ​មេឃ​ប្រៀប​បីដូច​ជា​ដុំ​សំឡី មុនពេល​បោក​ក្របី​នេះ​រហូត​ទាល់តែ​ងាប់​។ 

​    ​ក្របី​មួយ​ក្បាល​នេះ​បាន​កំពុង​ដេកលក់​រលីវៗ​នៅក្រោម​ដើមឈើ​មួយ​ក្នុង​តំបន់ ម៉ា​អា​សៃ ម៉ា​រ៉ា (Maasai Mara) ប្រទេស​កេ​ន​យ៉ា នៅពេល​មេ​ដំរី​ធ្វើឱ្យ​វា​ភ្ញាក់ ហើយ​ក្របី​ក៏​ស្ទុះ​វឹង​មក​ជល់​មេ​ដំរី​។ 

​    ​បន្ទាប់ពី​ក្របី​បាន​ជល់​ដំរី​រួចមក មេ​ដំរី​ក៏បាន​សងសឹក​វិញ​ដោយ​យក​ប្រមោយ​របស់​វា​ចាប់​ក្រវាត់​ក្របី​ឡើងលើ​មេឃ​មួយ​ទំហឹង​។ 

​    ​ក្របី​មិនបាន​ងាប់​ភ្លាមៗ​នោះទេ ហើយ​ក្រុម​អ្នក​ថត​សត្វព្រៃ​នៅ​តំបន់​អភិរក្ស​ខាងលើ​យល់ឃើញថា ក្របី​ច្បាស់​ជា​ឆ្កួត​ហើយ​ដែល​បញ្ចេញ​សកម្មភាព​ឆ្កួតៗ​បែបនេះ​។ 

​    ​ទិដ្ឋភាព​ដ៏​កម្រ​មិន​ធ្លាប់​ឃើញ​នេះ​ត្រូវបាន​ថត​ដោយ​ជាង​ថតរូប​មិន​អាជីព លោក គីម​បឺ​លី មួ​រឺ (Kimberly Maurer) អាយុ ៥៦ ឆ្នាំ ដែល​កំពុង​ដើរលេង​វិស្សមកាល​នៅ​តំបន់​ព្រៃ​អភិរក្ស​របស់​កេ​ន​យ៉ា​។ 

​    ​បុរស​វ័យ ៥៦ ឆ្នាំ​រូបនោះ​បាន​និយាយថា "​ខ្ញុំ​បានចាប់ផ្តើម​មើលរូប​ភាព​ក្នុង​កាមេរ៉ា​សា​ឡើងវិញ​បន្ទាប់ពី​ការ​វាយ​ប្រយុទ្ធ​គ្នា​នេះ ភ្លាមនោះ​ស្រាប់តែ​រំភើបចិត្ត​ជាខ្លាំង​ដែល​ឃើញថា ខ្ញុំ​បាន​ថត​ទិដ្ឋភាព​លម្អិត​បាន​ទាំងអស់​។ គ្មានអ្វី​សង្ស័យ​ទេ រូបភាព​នេះ​គឺជា​រូបភាព​ថត​បាន​ម្តងគត់​ក្នុង​មួយ​ឆាកជីវិត​របស់ខ្ញុំ​"៕  

វីដេអូ៖

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់