adverise with khmeread 1

Eden Hazard ជួយសង្គ្រោះ​ប្រិយមិត្ត​ម្នាក់​បន្ទាប់ពី​រក​គ្រាប់​បាល់​យប់មិញ​

អ្នកគាំទ្រ​ក្រុម​តោ​ខៀវ​ម្នាក់​ដែល​បាន​ប្តេជ្ញា​ថា​នឹងមិន​ផុស​ចូល​បណ្តាញ​សង្គម Twitter ដរាបណា Eden Hazard រក​គ្រាប់​បាល់​នោះ ឥឡូវ​រូបគេ​បានសម្រេច​បំណង​របស់ខ្លួន​បាន​ហើយ​បន្ទាប់ពី​កីឡាក​សញ្ជាតិ​ប៊ែ​ល​ហ្សិ​ក​រូបនេះ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទីមួយ​គ្រាប់​ក្នុងការ​ប្រកួត​ជាមួយ MK Dons កាលពី​យប់មិញ​។​

​គណនី Twitter ដែលមាន​ឈ្មោះថា "ThatSpiceJoe" បានធ្វើ​ការសន្យា​កាលពី​ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៥ ហើយ​រូបគេ​ក៏​ស្ថិតក្នុង​ភាពស្ងប់ស្ងាត់​អស់​រយៈពេល​បី​ខែ​តាំងពី​ពេលនោះ​ដែរ​។​

Hazard ស៊ុត​ប​ញ្ជូ​ល​ទី​បាន ១៩ ដង ក្នុងការ​បង្ហាញខ្លួន​ចំនួន ៥២ លើក​ឲ្យ Chelsea កាលពី​រដូវ​កាល​មុន ប៉ុន្តែ​កីឡាករ​រូបនេះ​ទើបតែ​រក​គ្រាប់​បាល់​ជា​លើកដំបូង​ឲ្យ​ក្លឹប​ក្រោម​ការគ្រប់គ្រង​របស់លោក Guus Hiddink ក្នុង​ជ័យជម្នះ ៥-១ ទៅលើ​ក្រុម​មិនសូវ​ខ្លាំង MK Dons ក្នុងការ​ប្រកួត FA Cup ជុំ​ទី​បួន​។​

"​ទីបំផុត​" ការ​ផុស​ជា​លើកដំបូង​តាំងពី​ការសន្យា​នោះបាន​កើតឡើង បន្ទាប់ពី​កីឡាករ​វ័យក្មេង Hazard រក​គ្រាប់​បាល់​នៅ​នាទី​ទី ៥៥ ដោយ​ការទា​ត់បាល់​ពិន័យ ១១ មែត្រ​។​

​លោក Hiddink ក៏​សង្ឃឹមថា Hazard នឹង​បន្ត​កែតម្រូវ​ចំណុច​កង្វះខាត​ក្នុង​ក្រុម​បន្តទៀត ខណៈ​ពួកគេ​នឹងត្រូវ​ធ្វើដំណើរ​ទៅសួរសុខទុក្ខ​ក្រុម Watford នៅ​ថ្ងៃ​ពុធ​នេះ​៕

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់