adverise with khmeread 1

Frank Lampard ភ្ញាក់ផ្អើល​នឹង​ដំណឹង​ថា Terry នឹង​ចាក​ចេញពី​ក្លឹប Chelsea

​អតីត​ខ្សែបម្រើ​ដ៏​ល្បីល្បាញ​របស់​ក្រុម​តោ​ខៀវ Chelsea កីឡាករ Frank Lampard បាន​បញ្ចេញ​មុខ​បង្ហាញ​ការគោរព​ទៅដល់​អតីត​មិត្ត​រួម​ក្រុម​ខ្លួន John Terry បន្ទាប់ពី​ប្រធាន​ក្រុម​តោ​ខៀវ​រូបនេះ បានប្រកាសថា​គាត់​នឹង​ដើរ​ចេញពី​ទឹកដី Stamford Bridge នា​រដូវក្តៅ​ខាងមុខនេះ​។​

John Terry បាន​ចូល​លេង​ក្នុង​ជម្រើស​ឈុត​ធំ​ជាមួយ​ក្រុម​តោ​ខៀវ​អស់​រយៈពេល ១៨ ឆ្នាំ​មកហើយ ដោយ​បង្ហាញខ្លួន​បាន​ចំនួន ៦៩៦ ដង ហើយ​បាន​ដឹក​ដៃ​ពួកគេ​ឲ្យ​ទទួលបាន​ភាពជោគជ័យ ដែល​មិនអាច​ប្រកែក​បាន​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​របស់​ក្រុម​មួយ​នេះ​។​

​ប៉ុន្តែ​រឿងនេះ​ប្រហែលជា​មិនអាច​កើតឡើង​បន្ត​ទៀតឡើយ ជាមួយនឹង​ការអះអាង​របស់ Terry ដោយបាន​បញ្ជាក់ថា គាត់​នឹង​ចាកចេញ ហើយ​លេង​នៅ​គ្រប់​ទីកន្លែង​តាម​ដែល​អាចធ្វើ​បាន​នា​រដូវ​កាល​ក្រោយនេះ​។​

​ទន្ទឹមនឹង​សេចក្តី​អះអាង​មួយ​នេះ​ត្រូវ​បានប្រកាស អតីត​មិត្ត​រួម​ក្រុម​ក្នុងសម័យ​កាល​ដ៏​ជោគជ័យ​របស់​កីឡាករ​រូបនេះ ដែល​គេ​ទទួលស្គាល់ថា​ជា​វីរៈបុរស​របស់​ក្លឹប​គឺ​កីឡាករ Frank Lampard ក៏បាន​បង្ហាញ​ការគោរព​ចំពោះ​មិត្ត​របស់ខ្លួន​ផងដែរ​នៅក្នុង​បណ្តាញ​សង្គម Instagram ក្រោយពី​បានឮ​ដំណឹង​មួយ​នេះ​។​

​ក្នុង​រយៈ​ជាង ២១ ឆ្នាំ​ដែល John Terry បាន​ចំណាយ​ជាមួយ Chelsea នាពេល​កន្លងមកនេះ គាត់​ធ្លាប់​លើក​ពាន​លី​ក​កំពូល​អង់គ្លេស​ចំនួន ៤​សម័យកាល FA Cups ៥, League Cups ៣ រួម​ជាមួយនិង​ពានរង្វាន់​កំពូល​ប្រចាំ​តំបន់​អឺរ៉ុប Europa League និង  Champions League ចំនួន​មួយ​លើក​ផងដែរ​មុន​និង​គាត់​នឹង​ត្រៀម​ចាក​ចេញពី​ទឹកដី​ក្លឹប​អ្នកមាន​មួយ​នេះ​៕​

adverise with khmeread
ប្រភព៖ talkingbaws

មតិយោបល់