adverise with khmeread 1

Chelsea ច្រានចោល​ការសុំ​ទិញ Costa ពី​ក្លឹប Atletico Madrid

Atletico Madrid បានធ្វើ​ការសុំ​ទិញ​អតីត​ខ្សែប្រយុទ្ធ​របស់ខ្លួន​កីឡាករ Diego Costa នៅ​វិនាទី​ចុងក្រោយ​ដើម្បី​នាំ​កីឡាករ​រូបនេះ​ទៅ​ប្រទេស​អេ​ស្ប៉ា​ញ​វិញ ប៉ុន្តែ​ត្រូវបាន​បដិសេធដោយ​ក្លឹប​តោ​ខៀវ Chelsea​។​

​ខ្សែប្រយុទ្ធ​តម្លៃ ៣២ លាន​ផោន វ័យ ២៧ ឆ្នាំ​រូបនេះ រកបាន ៦ គ្រាប់​ហើយ​ក្នុងការ បង្ហាញខ្លួន​ប្រាំមួយ​លើកចុងក្រោយ និង​បាន​វិលត្រឡប់​មករក​ទម្រង់​លេង​ល្អ​វិញ​ចាប់តាំងពី លោក Jose Mourinho ត្រូវបាន​ជំនួស​ដោយ​លោក Guus Hiddink កាលពី​ខែធ្នូ​។​

​គ្រូបង្វឹក​លោក Diego Simeone បាន​ទិញ​កីឡាករ Jackson Martinez ពី​ក្រុម Porto កាលពី​រដូវ​កាល​មុន ប៉ុន្តែ​ខ្សែប្រយុទ្ធ​សញ្ជាតិ​កូ​ឡុំ​ប៊ី​រូបនេះ​ទើបតែ​រកបាន​បី​គ្រាប់​ប៉ុណ្ណោះ​ក្នុងការ បង្ហាញខ្លួន​ចំនួន ២២ លើក​។​

​ក្រុម Atletico ត្រូវបាន​គេ​ដឹងថា​បាន​ព្យាយាម​ទិញ​កីឡាករ​មុខ​ចាស់​រូបនេះ​ដោយ​ធ្វើការ​ដោះដូរ​ជាមួយ​ខ្សែប្រយុទ្ធ​វ័យ ២៩ ឆ្នាំ​កីឡាករ Martinez​។​

Chelsea បាន​ច្រានចោល​សំណើរ​នេះ​ភ្លាមៗ បន្ទាប់មក Atletico ក៏បាន​ស្នើ​ដោយ​បន្ថែម​លុយ​ពីលើ​កិច្ចព្រមព្រៀង​នេះ​ទៀត តែ​ត្រូវបាន​ទាត់ចោល ព្រោះ​ក្រុម​តោ​ខៀវ​មិន​ចង់​លក់ ខ្សែប្រយុទ្ធ​ដើមកំណើត​ប្រេ​ស៊ី​ល​នេះ​ទេ​៕

adverise with khmeread
ប្រភព៖ មៀរឺ

មតិយោបល់