1

ជីវិត​អ្នក​អាច​នឹងមាន​គ្រោះថ្នាក់​ប្រសិនបើ​ព្រងើយកន្តើយ​ពេល​ឈឺ​ក្នុង​ខ្លួន​ត្រង់ ៥ ចំណុច​នេះ​!

​    ​ការឈឺចាប់​ក្នុង​រាងកាយ​អាច​ប្រាប់​រឿងរ៉ាវ​ជាច្រើន​ដល់​យើង​។ មិនមែន​រាល់​ការឈឺចាប់​ទាំងអស់​សុទ្ធតែ​ត្រូវ​យកចិត្តទុកដាក់​នោះទេ ប៉ុន្តែ​មាន​ចំណុច​មួយចំនួន​ដែល​ត្រូវ​យកចិត្តទុកដាក់​បំផុត ជាពិសេស​ចំណុច​ឈឺចាប់​ដែល​អម​ជាមួយនឹង​គ្រុនក្តៅ​។ សូម​ឆែក​មើល​ទាំងអស់គ្នា​នូវ​ប្រភេទ​ការឈឺចាប់​ក្នុង​រាងកាយ ដែល​ក្រុម​អ្នកឯកទេស​ខាង​វេជ្ជសាស្ត្រ​ទទួលស្គាល់ថា គួរតែ​ទៅពិនិត្យ​សុខភាព​ជាបន្ទាន់​។ 

​    ១. ឈឺ​នៅ​សរសៃពួរ​ស្មា អាចជា​សញ្ញា​នៃ​ជំងឺ​គាំងបេះដូង​។ មនុស្ស​ជាច្រើន ជាពិសេស​ស្ត្រី មិន​ធ្លាប់​ឆ្លងកាត់​រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​គាំងបេះដូង​ទេ ដូចជា​ណែន​ទ្រូង ឬ ស្ពឹក​ដៃ​។ ជំនួស​មកវិញ ពួកគេ​អាច​ធ្លាប់​ជួបប្រទះ​ការវិល​មុខ បាត់​ដង្ហើម​រយៈពេល​ខ្លី ឈឺ​ថ្គាម ចង់​ក្អួត និង ឈឺ​ម្តុំ​ស្មា​ផ្នែក​ខាងលើ​ដូច​គេ​ចាក់​នឹង​កាំបិត​។ វា​ជាការ​ប្រសើរ​បំផុត​ដែល​ត្រូវ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​ពេល​មាន​អារម្មណ៍​បែបនេះ​។ 

​    ​២. ឈឺក្បាល​ខ្លាំង​ទ្រាំ​មិន​ចង់បាន​៖ ជា​ប្រភេទ​នៃ​ការឈឺ​ក្បាល​ដែល​អ្នក​ប្រហែលជា​មិន​ធ្លាប់​ជួប​ពីមុន​ទេ ហើយ​វា​ជាការ​ឈឺក្បាល​ដែល​អាក្រក់​ជាង​រោគ​ប្រកាំង និង​អា​ការៈឈឺ​ក្បាល​ទូទៅ​ទៅទៀត​។ ផ្ទុយ​មកវិញ អា​ការៈឈឺ​ក្បាល​ស្ទើរ​បែក​ទ្រាំ​មិនបាន​តែងតែ​កើតឡើង​យ៉ាង​លឿន​និង​ឈឺចាប់​ធ្ងន់ធ្ងរ​បំផុត​។ ការឈឺ​ក្បាល​បែបនេះ​អាចជា​សញ្ញា​នៃ​ការ​រហែក​សរសៃឈាម ក្នុងពេលដែល​សរសៃឈាម​កំពុងតែ​ប៉ោង​ឡើង​ចង់​ផ្ទុះ​ចេញមកក្រៅ​។ ការឈឺ​ក្បាល​បែបនេះ​មាន​គ្រោះថ្នាក់​ខ្លាំងណាស់ ដូច្នេះ​ត្រូវ​ប្រញាប់​ដោះស្រាយ​បន្ទាន់ពេល​ជួប​ករណីបែបនេះ​។ 

​    ​៣. ឈឺពោះ​ខ្ទោ​កៗ​ខ្លាំង​បន្តិច​ម្តងៗ​ក្នុង​រយៈពេល​មួយថ្ងៃ ឬ​ច្រើន​ថ្ងៃ​។ នេះ​អាចជា​ជំងឺ​រលាក​ខ្នែងពោះវៀន ដែល​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ដូច​គេ​ចាក់​មួយ​កាំបិត​ពីក្រោយ​ខ្នង​ខាងស្តាំ​ផ្នែក​ខាងក្រោម​។ ប្រសិនបើ​ការឈឺចាប់​នេះ​អម​ជាមួយនឹង​អារម្មណ៍​ចង់​ក្អួត និង​គ្រុនក្តៅ អ្នក​គួរតែ​ទៅ​បន្ទប់សង្គ្រោះបន្ទាន់​ភ្លាម បើ​មិន​អ​ញ្ជឹ​ង​ទេ​អាច​នឹងមាន​គ្រោះថ្នាក់​ដល់​ជីវិត​។ 

​    ​៤. ឈឺ​នៅ​កណ្តាល​ខ្នង​អម​ជាមួយនឹង​អាកា​រៈ​គ្រុនក្តៅ​អាចជា​ការឆ្លង​មេរោគ​លំពែង​ដ៏​គ្រោះថ្នាក់ ដែល​កើតចេញពី​ជំងឺឆ្លង​តាមផ្លូវ​ទឹក​ម៉ូ​ត្រ​ដោយ​មិនបាន​ព្យាបាល​។ នៅពេល​អ្នក​ស្ទាប​ខ្នង​ផ្នែក​ខាងក្រោម​របស់​អ្នក វា​នឹងមាន​អារម្មណ៍​ហាក់ដូចជា​ផុយ និង​ឈឺចាប់​ណាស់​។ ប្រសិនបើ​ព្រងើយកន្តើយ ហើយ​ទុកចោល​មិន​ព្យាបាល ជាតិពុល​ក្នុង​រាងកាយ​នឹង​លែង​អាច​ច្រោះ​បាន​តទៅទៀត ព្រោះ​លំពែង​ប្រហែលជា​ឈប់​ដំណើរការ​ទៅហើយ​។ 

​    ​៥. ការឈឺចាប់​ធ្ងន់ធ្ងរ​ពេល​មាន​រដូវ ដែល​មិនអាច​បន្ថយ​បាន​តាមរយៈ​ឱសថ និង​កាន់តែ​អាក្រក់​ទៅៗ​រៀងរាល់ខែ អាចជា​សញ្ញា​នៃ​ជំងឺមហារីក​ស្បូន​។ ជំងឺមហារីក​ស្បូន​កើតឡើង​នៅពេល​ជាលិកា​ដែល​តម្រៀបជួរ​គ្នា​និង​លូតលាស់​នៅក្នុង​ស្បូន បាន​លូតលាស់​នៅក្រៅ​ស្បូន​ជំនួស​វិញ​។ ដូច្នេះ​ប្រសិនបើ​ការ​មក​រដូវ​របស់​អ្នកមាន​ការឈឺចាប់​ខ្លាំង​ពិបាក​ទ្រាំ នោះ​អ្នក​មានឱកាស​ខ្ពស់​ណាស់​ក្នុង​ការកើត​ជំងឺមហារីក​ស្បូន​។ 

​    ​ទាំងនេះ​គ្រាន់តែ​ជាការ​ឈឺចាប់​ទូទៅ​មួយចំនួន និង​ជា​ប្រភេទ​នៃ​ការឈឺចាប់​ធ្ងន់ធ្ងរ ដែល​មនុស្ស​អាច​នឹង​ជួបប្រទះ​តែប៉ុណ្ណោះ​។ ការព្រងើយកន្តើយ​នឹង​ការឈឺចាប់​បែបនេះ​ជួនកាល​អាច​នាំទៅរក​ជំងឺ​ធ្ងន់ធ្ងរ ដូច្នេះ​វា​ជាការ​ប្រសើរ​ណាស់​ដែល​ត្រូវ​ពិនិត្យ​ព្យាបាល​ឱ្យបាន​ទាន់ពេលវេលា​។ គ្មាន​នរណាម្នាក់​ចង់រ​ស់​នៅ​ទាំង​បារម្ភ​រាល់ថ្ងៃ​ថា​ហេតុអ្វី​បានជា​រាងកាយ​ពួកគេ​មានការ​ឈឺចាប់​ខ្លាំង​បែបនេះ​នោះទេ​៕  

 

ប្រភព៖ វ៉ាយដុនយូត្រាយឌីស

អ្នកនឹងចូលចិត្ត

មតិយោបល់