2

យុវជន​យុវតី​២​នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ពាក់ព័ន្ធ​គ្រឿងញៀន​

     ភ្នំពេញ ៖ យុវជន​និង​យុវតី​២​នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​ឃាត់ខ្លួន​នៅ​ថ្ងៃទី​៣១​មករា​ឆ្នាំ​២០១៦​ម៉ោង​៥​កន្លះ​ល្ងាច​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ នៅ​ចំណុច​ក្នុង​វត្ត​ឈើទាល​ខ្ពស់ ភូមិ​ក្តី​តា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ពីបទ : ជួញដូរ និង​ប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​តេ​ក យូ​ពី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ភូមិ​ក្តី​តា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ (​ប្រើប្រាស់​) និង​២-​ជនសង្ស័យ​ឈ្មោះ​ជា ស្រី​ពេជ្រ ភេទ​ស្រី អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ (​ជួញដូរ​) ដកហូត​បាន​ក្រាម​ពណ៍​ស​ថ្លា​១​កញ្ចប់​ថង់​តូច​។​

     បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ ច្បារអំពៅ​ចាត់ការ​បន្ត ៕​

មតិយោបល់