adverise with khmeread Index

អស់ចិត្ត​នឹង​ប្តី​ហេងស៊យ​វ៉ៃ​រាល់ថ្ងៃ​ប្តឹង​ប៉ូលិស​ឲ្យ​ចាប់ខ្លួន​

     កណ្តាល​៖ បុរស​ម្នាក់​ជា​ប្តី​ហេងស៊យ ត្រូវបាន​ប៉ូលិស​ស្រុក​ខ្សាច់កណ្តាល​ឃាត់ខ្លួន​ពីបទ​បាន​ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ​វាយ​ប្រពន្ធ​ដល់​សន្លប់​ច្រើនលើក​កាល ពីថ្ងៃ​ទី​៣១​មករា ២០១៦ ម៉ោង​៩​និង​៣០​នាទី​ចំណុច​ភូមិ​ក្រោម​ឃុំ​កោះ​ចូល​រ៉ា​ម ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។​

   ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ង៉ាង គីម​ស្រៀ​ង  ភេទ​ស្រី​អាយុ​៤២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ នៅ​ភូមិ ឃុំ កើតហេតុ (​ត្រូវជា​ព្រ​ន្ធ​)​។​ចំណែក​ជនល្មើស​ឈ្មោះ រៀម ឃឿន ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ នៅ​ភូមិ ឃុំ​កើតហេតុ​ត្រូវជា​ប្តី​(​ឃាត់ខ្លួន )​។​

   ប៉ូលិស​បន្តថា កន្លងមក​ជនល្មើស​តែងតែ​ប្រព្រឹត្ត​អំពើហិង្សា​ក្នុង គ្រួសារ​ជា​ញឹកញាប់ ។​ជាក់ស្តែង​នៅ​ថ្ងៃកើតហេតុ ជនល្មើស​បាន​ផឹកស្រា​ស្រវឹង រករឿង​វាយ​ប្រពន្ធ ពេលនោះ​ប្រពន្ធ​បាន​រត់ចេញ​ពីក្នុងផ្ទះ ។​

   បន្ទាប់មក ជនល្មើស​បាន​ទាញយក​ចំ​នាង​ផ្ទះ និង​កុងម៉ា បោក​មក​ដី​បណ្តាល​ឲ្យ​បាក់​បែកខ្ទេច ហើយ និង​បាន​គំរាម​សម្លាប់​ប្រពន្ធ ដោយ​ស្រែក​ខ្លាំងៗ​ថា​"​អញ​អា​រក​
​ង៉ែ​ង  សម្លាប់ចោល​ឥឡូវ "​។​

   ពេលនោះ​ប្រពន្ធ​ភ័យ​ពេក​ក៏​រត់​កម​ប្តឹង​ប៉ូលិស​ប៉ុស្តិ៍​កោះ​ចូ​រ៉ា​ម ឲ្យ​ជួយ​អន្តរាគមន៍ ចុះមក​ឃាត់​ជនល្មើស ហើយ​បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក ដើម្បី​កសាង​សំណុំរឿង តាម​នីតិវិធី ដោយ​ប្រពន្ធ​សំណូមពរ ឲ្យ​អនុវត្ត​តាមច្បាប់​ចុះ ព្រោះ​អស់​ចិត្តនឹង​ប្តី​ហេងស៊យ​នេះហើយ​៕

adverise with khmeread

មតិយោបល់