ញាក់សាច់! អ្នកកីឡាកាសទម្ងន់យក្ស Strowman និង Big Show វាយគ្នាឡើងបាក់សង្វៀន

    ​វា​ពិតជា​ញាក់សាច់​ណាស់​ពេលដែល​កំពូល​តារា​កីឡាកាស WWE ពីររូប​ធ្វើឱ្យ​បាក់​សង្វៀន​ប្រកួត បន្ទាប់ពី​ចាប់​បោក​គ្នា​នៅលើ​ខ្សែ​សង្វៀន Night Raw កាលពី​ថ្ងៃ​ចន្ទ​។​

​    ​សង្វៀន​ការប្រកួត​បាន​ខ្ទេច​ទាំងស្រុង​អំឡុង​ការប្រកួត​រវាង Big Show និង Braun Strowman ដោយ​អ្នក​ទាំងពីរ​មាន​កម្ពស់ ២,១ ម៉ែត្រ​ដូចគ្នា​។​

​    ​ក្នុងការ​ប្រកួត Strowman បាន​ចាប់ Big Show ដាក់​លើ​ខ្សែ​សង្វៀន​ប្រកួត និង​ប្រើ​ក្បាច់​ឥន្ទ្រី​សំកាំង​លើ​មេឃ​ទម្លាក់ Big Show និង​ខ្លួនឯង​មកលើ​សង្វៀន​ប្រកួត បណ្ដាលឱ្យ​សង្វៀន​ទាំងមូល​ខ្ទេច​ទាំងស្រុង និង​ធ្វើឱ្យ​អាជ្ញាកណ្ដាល​ធ្លាក់​ពីលើ​សង្វៀន​ទៀតផង​។​

​    ​ដោយឡែក Big Show និង Brock Lesnar និង Mark Henry ក៏​ធា្ល​ប់​ធ្វើឱ្យ​សង្វៀន​បាក់​ផងដែរ នៅពេល​ប្រកួត​គ្នា​ក្នុង​ឆ្នាំ ២០១០៕

 

-->
adverise with khmeread

អ្នកនឹងចូលចិត្ត