adverise with khmeread Phlegm colour

ពណ៌​កំហាក​របស់​អ្នក​អាច​ប្រាប់​ពី​ បញ្ហា​សុខភាព​របស់​អ្នក​

​ស្លេស​អាចមាន​ពណ៌​បៃតង ពណ៌​លឿង ពណ៌​ត្នោត​...​ដែល​យើង​សុទ្ធតែ​ធ្លាប់​បានឃើញ​រួចហើយ​។ ក្រៅពី​មាន​ពណ៌​គួរ​ឲ្យ​ចាប់អារម្មណ៍ កំហាក​របស់​អ្នក​ក៏​អាច​ផ្តល់​ជា​តម្រុយ​ថា​តើ​ផ្លូវដង្ហើម​របស់​អ្នក​កំពុងមាន​បញ្ហា​អ្វី​ផងដែរ​។ 

​យោងតាម​វេជ្ជបណ្ឌិត Steve Yang អ្នកជំនាញ​ខាង​ឱសថ​ផ្លូវដង្ហើម និង​ជា​អ្នក​ប្រឹក្សា​មកពី​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Raffles Internal Medicine Centre បាន​ឲ្យ​ដឹងថា ពណ៌​កំហាក និង​ស្លេស​អាច​ប្រាប់​ពី​បញ្ហា​ជំងឺ​របស់​អ្នក​បាន​។ 

- ប្រសិនបើ​កំហាក​មាន​ពណ៌​បៃតង ឬ​លឿង
​នៅពេល​អ្នក​ឆ្លង​បាក់តេរី ឬ​វីរុស ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នកនឹង​ចាប់បាន​នូវ​ភ្នាក់ងារ​ចម្លង​ពី​ខាងក្រៅ រួច​បញ្ជូន Neutrophil (​កោសិកា​ឈាមស​ខ្ចី​) ចេញ​ដើម្បី​ទប់​ទល់នឹង​ពួកវា​។ កោសិកា​ទាំងនេះ​ផ្ទុក​នូវ​ប្រូតេអ៊ីន​មួយ ដែល​ធ្វើ​ឲ្យ​កំហាក​របស់​អ្នកមាន​ពណ៌​បៃតង​។ 

​ក្រៅពី​ជំងឺ​ផ្តាសាយ ជំងឺ​ផ្សេងទៀត​ដូចជា ជំងឺ​រលាក​ទងសួត និង​ជំងឺ​រលាក​សួត​ក៏​អាចធ្វើ​ឲ្យ​ស្លេស​មាន​ពណ៌​បៃតង ឬ​លឿង​ផងដែរ​។ 

- ប្រសិនបើ​កំហាក​មាន​ពណ៌​ក្រហម ឬ​ត្នោត
​ប្រាកដ​ណាស់ បំពង់ក​របស់​អ្នក​ច្បាស់​ជា​រលាក និង​មាន​ហូរឈាម​តិចៗ​។ ស្លេស​ពណ៌​ក្រហម​បង្ហាញថា អ្នក​បាន​ហូរឈាម​ក្នុង​បំពង់ក​ថ្មីៗ​បំផុត រីឯ​កំហាក​ពណ៌​ត្នោត​បង្ហាញថា អ្នក​បាន​ហូរឈាម​ក្នុង​បំពង់​ករាង​យូរ​បន្តិច​ហើយ​។ 

​អ្នក​មិនចាំបាច់​ព្រួយបារម្ភ​ពេក​ទេ​អំពី​រឿងនេះ ដរាបណា​អ្នក​ក្អក​ចេញឈាម​។ បើដូច្នោះ​មែន ត្រូវ​ទៅ​ជួប​វេជ្ជបណ្ឌិត​ឲ្យ​បាន​ក្នុង​រយៈពេល ២៤ ម៉ោង​។ 
​ការឆ្លង​រោគ​ណាមួយ​ក៏​អាចធ្វើ​ឲ្យ​ស្លេស​ប្រែ​ពណ៌​ក្រហម ឬ​ត្នោត ក្នុងនោះ​មានដូចជា​របេង និង​មហារីក​សួត​ជាដើម​។​

- ប្រសិនបើ​កំហាក​មាន​ពណ៌​ស​ថ្លា
​ដំណឹង​ល្អ​គឺថា វា​គឺជា​ផ្នែក​មួយ​នៃ​ការផលិត​ស្លេស​ធម្មតា​របស់​រាងកាយ​ប៉ុណ្ណោះ​។ ទោះយ៉ាងណា ប្រសិនបើ​អ្នក​ក្អក​វា​ចេញមក​ច្រើន​ហួសហេតុ អ្នក​គួរតែ​ទៅពិនិត្យ​មើល​រក​ជំងឺ​ផ្សេងៗ ដូចជា ជំងឺហឺត​ជាដើម​។ 

​ហើយ​ប្រសិនបើ​អ្នក​កំពុងមាន ឬ​កំពុង​តស៊ូ​ជាមួយនឹង​ជំងឺ​ផ្តាសាយ ស្លេស​ពណ៌​ស​ថ្លា​អាចជា​ភ្នាក់ងារ​មួយ​ជួយ​ចម្លងរោគ​នេះ​ទៅដល់​អ្នកដទៃ​បាន​យ៉ាង​ងាយ​។ អ្នក​អាច​នឹង​ចាប់ផ្តើម​ចម្លង​អ្នកដទៃ​មួយថ្ងៃ​មុនពេល​រោគសញ្ញា​បង្ហាញខ្លួន ហើយ​ក្រោយ​លេចចេញ​រោគសញ្ញា​ហើយ អ្នក​នៅតែ​អាច​ចម្លង​មេរោគ​ផ្តាសាយ​បាន ៥ ទៅ ១០ ថ្ងៃ​ថែមទៀត​៕

​ប្រភព​៖ អេ​សៀ​វ័ន​

adverise with khmeread
ប្រភព៖ Asia One

មតិយោបល់